Monday, November 29, 2021

ឯកឧត្តម ស សុខា បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល

ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចូលរួមជាគណៈអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (ខ ឬ B)នៅពហុកីឡដ្ឋានព្រីនស៍ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន ( ខ ឬ B)នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានសិក្ខាកាមចូលរួមសិក្សា ចំនួន ២៨រូប ។ ដោយឡែកសម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រងកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) ជំនាន់ទី១ និងជំនាន់ទី២ កន្លងទៅ មានសិក្ខាកាម ចូលរួមសិក្សា ចំនួន ១៩១រូប មកពីបណ្តារាជធានី ខេត្ត និងអង្គភាពកីឡានានា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ