បរទេស៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានអ្នកឆ្លងកូវីដ-១៩កើនឡើងនោះមក រដ្ឋាភិបាលក្រិក នឹងរឹតបន្ដឹងដល់អ្នកមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចូលទៅកាន់ទីសាធារណៈ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រិក នឹងរឹតបន្ដឹងលើអ្នកមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីសប្ដាហ៍ក្រោយនេះទៅ។ ដូច្នេះក្រិក នឹងក្លាយជាប្រទេសចុងក្រោយ នៅក្នុងសហភាពអឺរ៉ុប ហាមឃាត់ដល់អ្នកមិនចាក់វ៉ាក់សាំង ធ្វើដំណើរចូលមកទៅកាន់ទីសាធារណៈ បើទោះជាពួកគេបានធ្វើតេស្ដ រកឃើញអវិជ្ជមាន ពីកូវីដ-១៩ក្ដី។ នេះជាសកម្មភាពរឹតបន្ដឹង នៅក្នុងប្រទេសអឺរ៉ុបមួយនេះ បន្ទាប់ពីមានការកើនឡើង នៃការឆ្លងថ្មី ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។
លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្ដីក្រិក បានថ្លែង តាមកញ្ជក់ទូរទស្សន៍ទៅកាន់ប្រជាជាតិរបស់ខ្លួន ថា អ្នកមិនបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវហាមឃាត់ការធ្វើដំណើរទៅកាន់ទីសាធារណៈនានា រួមមាន ភោជនីយដ្ឋាន រោងកុន សារមន្ទីរ និង កន្លែងហាត់ប្រាណ…ជាដើម បើទោះជាពួកគេតេស្ដរកឃើញអវិជ្ជមានក្ដី។

បច្ចុប្បន្ន ក្រិកបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន បានប្រហែល៦២ភាគរយ ក្នុងចំណោមពលរដ្ឋជាង ជាង១១លាននាក់។ អាជ្ញាធរក្រិក សង្ឃឹមថា អត្រាចាក់វ៉ាក់សាំង នឹងកើនដល់៧០ភាគរយ នៅមុនរដូវរងារតំបន់អឺរ៉ុបចូលមកដល់ នាចុងឆ្នាំនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN


















