Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របបយោធាមីយ៉ាន់ម៉ា ចាប់ផ្ដើមបើកសាលាឡើងវិញ សិស្សមិនព្រមចូលរៀន

រដ្ឋធានីណៃពិដោរ ៖ រហូតមកដល់ពេលនេះ បើទោះជារបបយោធាមីយ៉ាន់ម៉ា បានចាប់ផ្ដើមបើកសាលារៀន ដំណើការឡើងវិញហើយក្ដី ប៉ុន្ដែទាំងគ្រូ និង សិស្សក៏នៅតែមិនព្រមទៅថ្នាក់រៀនវិញ ដោយសារពួកគេមានចេតនាគាំទ្រដល់មេដឹកនាំរបស់ប្រទេសនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា អាជ្ញាធរ នៃរបបយោធាមីយ៉ាន់ម៉ា បានបើកដំណើរការសាលារៀន នៅទាំងប្រទេសមីយ៉ាន៉ម៉ា ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មកម៉្លេះ។ ប៉ុន្ដែមានសិស្សតិចតួណាស់ បានទៅសាលារៀន។ ករណីនេះ ក៏ដោយសារការប្រឈមនឹងបញ្ហាសន្ដិសុខខ្ពស់ និង មិនមានចេតនាគាំទ្រដល់មេដឹកនាំរបស់ប្រទេស។ គ្រូ និង សិស្ស បានបដិសេធទៅបង្រៀន និង ចូលរៀន។

យុវតី Chika Ko អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់វិទ្យាល័យ រស់នៅស្រុក Pyay ទីក្រុង Bago បានបញ្ជាក់ថា «ខ្ញុំមិនទៅរៀនទេ ដោយសារបញ្ហាសន្ដិសុខ។ ចំណែកមិត្ដភក្ដិរបស់ខ្ញុំក៏មិនទៅដែរ»។

ចាប់តាំងពីរបបយោធាបានប្រកាសបើកសាលារៀនឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ក្រោយការបិទ នៅទូទាំងប្រទេស កាលពីអំឡុងខែកក្កដា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នោះមក មានសិស្សជាច្រើន បដិសេធមិនទៅរៀន។ សកម្មភាពរបស់សិស្ស និង គ្រូបង្រៀន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងពួកឧត្ដមសេនីយ៍យោធា ដែលរឹបអូសអំណាច នៅក្នុងរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែទោះជាយ៉ាងណា ពួកគេក៏មានការភ័យខ្លាចពីការវាយប្រហារផងដែរ។.

ប្រទេសភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយ កាន់តែយ៉ាងធ្ងន់ធ្ងរឡើង ហើយរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង ដឹកនាំកម្លាំងយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ោង សាន់ ស៊ូជី មេដឹកនាំបក្ស NLD និង មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោកស្រី។ អំពើរដ្ឋប្រហារនេះ បានសម្លាប់ក្រុមអ្នកតវ៉ា ជាង១ ០០០នាក់ ហើយពលរដ្ឋជាង៨ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ កូលាប

×