Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសមហាអំណាចកំពូល ២ លើលោក ប្រកាសប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ

បរទេស ៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង មហាយក្សចិន ជាប្រទេសជាបញញ្ចេញកាបូនដ៏ខ្លាំងបំផុត នៅលើភពផែនដី បានឈានដល់ការប្រកាសនូវកិច្ចព្រមព្រៀង ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយសកម្មភាពបែបនេះ ក៏ជាជោគជ័យមួយរបស់អង្គការសហប្រជាជាតិ ហៅកាត់ « UN» ផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ចិន និងសហរដ្ឋអាមេរិក ទាំង២នេះ ជាប្រទេសបញ្ចេញកាបូនឌីអុកស៊ីដ (Carbon Dioxide)ខ្លាំងបំផុតនៅលើពិភពលោក។ ប៉ុន្ដែប្រទេសមហាអំណាចលោកទាំង២នេះ បានព្រមព្រៀង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ រួមទាំង ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ការការពារព្រៃឈើ និងការបញ្ឈប់ប្រើប្រាស់ធ្យូងថ្ម។

មហាអំណាចលោកខាងលិច និង មហាអំណាចនៅអាស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅឯសន្និបាតរបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow ស្កុតឡែដ៍ ចក្រភព ថា ចិន និង សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើននូវកិច្ចខិតខំប្រឹងប្រែងទ្វេដងឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោក Xie Zhenhua ប្រសិតរបស់ចិន ដែលបានចូលរួម នៅកិច្ចប្រជុំកំពូល ស្ដីពិអាកាសធាតុនោះ បានបញ្ជាក់ នៅក្នុងការប្រកាសពីកិច្ចព្រមព្រៀង កាលពីថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា «ភាគីទាំង២ (ចិន និង សហរដ្ឋអាមេរិក) ទទួលស្កាល់ថា មានការខ្វះចន្លោះ រវាងកិច្ចខិតខំប្រឹងប្រែង នាពេលបច្ចុប្បន្ន និង គោលបំណង នៃកិច្ចព្រមព្រៀងទីក្រុងបារីស ដូច្នេះយើងនឹងបង្កើនកម្លាំងចូលរួមសកម្មភាពការពារអាកាសធាតុ» បន្ថែមទៀត។

លោក Xie បានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងពាក់ព័ន្ធដល់ «ផែនការជាក់ស្តែង» សម្រាប់សកម្មភាពធ្វើឲ្យប្រសើរឡើង នៅក្នុងទសវត្សរ៍នេះ។ ប្រទេសមហាអំណាចទាំងពីរ (ចិន និង សហរដ្ឋអាមេរិក ) គឺ «ត្រូវធ្វើការងារ ដើម្បីបញ្ចប់នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស» នៅឯកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុង Glasgow ។

លោក John Kerry ប្រេសិតអាមេរិក ដែលបានចូលរូមកិច្ចប្រជុំកំពូល ស្ដីពីអាកាសធាតុ បានបញ្ជាក់ថា សហរដ្ឋអាមេរិក និង ចិន ប្រទេសទាំង២នេះ បានបញ្ចេញកាបូន ប្រហែល៤០ភាគរយ នៃកាបូន នៅលើពិភពលោក។ ប្រទេសមហាអំណាចទាំង២ បានព្រមព្រៀងគ្នា កាត់បន្ថយនូវការបញ្ចេញឧស្ម័នមេតាន ហើយថា កិច្ចព្រមព្រៀងជាមួយនឹងចិន ក៏ជាសេចក្ដីថ្លែងការណ៍មួយ នៃការគាំទ្រដល់កិច្ចប្រជុំ ស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិប្រកបដោយជោគជ័យផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×