រដ្ឋធានីញូវដេលី ៖ អតីតមេប៉ូលិសកំពូលរបស់ទីក្រុង Mumbai អាចរត់ភៀសខ្លួនចេញពិប្រទេសឥណ្ឌា ដោយការប្រើប្រាស់លិតខិតឆ្លងដែនក្លែងក្លាយ ដើម្បីគេចពីសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី។
បើតាមសារព័ត៌មាន Hindu Times បានផ្សាយថា មន្រ្ដីជាន់ខ្ពស់មួយរូប បានបញ្ជាក់ថា លិខិតឆ្លងដែនក្លែងក្លាយ ជាមធ្យោបាយតែមួយគត់ ដែលបុគ្គល ត្រូវប្រឈមមុខនឹងច្បាប់ប្រើប្រាស់ ឆ្លងកាត់ផ្នែកអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានណាមួយ នៅក្នុងប្រទេស។

លោក Parambir Singh អតីតមេប៉ូលិសទីក្រុង Mumbai វ័យ៥៩ឆ្នាំរូបនេះ នៅតែបាត់ខ្លួន ហើយមន្រ្ដីជំនាញ នៅតែតាមរកគាត់មិនឃើញ ទាំងនៅក្នុងការិយាល័យ ផ្ទះល្វែងរបស់គាត់ នៅទីក្រុងមុមបៃ និងផ្ទះគ្រួសាររបស់គាត់ នៅភាគខាងជើង នៃទីក្រុង Chandigarh មានចម្ងាយប្រហែល ១ ៦០០ គីឡូម៉ែត្រ ពីទីក្រុងសេដ្ឋកិច្ចមួយនេះ។ សូម្បីតែប៉ូលិស បានតាមស្វែងរក នៅតាមគ្រួសាររបស់គាត់ រួមមាន ប្រពន្ធ និងកូនស្រីរបស់គាត់ ដែលរស់នៅជាមួយគាត់ នៅទីក្រុង Mumbai ហើយកូនប្រុសរបស់គាត់ នៅឯបរទេសក៏មិនឃើញ។ ចំណែកមេធាវីរបស់គាត់ ក៏មិនបានប្រាប់ អំពីកន្លែងស្នាក់នៅរបស់មន្ត្រីរូបនេះដែរ។
លោក Dilip Walse Patil រដ្ឋមន្រ្ដីថ្មីក្រសួងមហាផ្ទៃឥណ្ឌា បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មានថា «យើងកំពុងតែស្វែងរកលោក Parambir Singh ។ ក្នុងនាមជាមន្រ្ដីរបស់រដ្ឋាភិបាល គាត់មិនអាចទៅក្រៅប្រទេស ដោយមិនគ្មានការប្រាប់ អំពីមូលហេតុអ្វីដល់រដ្ឋាភិបាលនោះទេ។ ប្រសិនបើគាត់ទៅ នោះគឺជារឿងមិនល្អឡើយ»។

អាជ្ញាធររដ្ឋ Maharashtra បានបង្កើតក្រុមមួយ ដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍ ដើម្បីស៊ើបអង្កេត លើករណីនេះ។ ឥឡូវនេះ លោក Singh កំពុងតែប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌ ចំនួនបួនករណី ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ដែលប្តឹងដោយភ្នាក់ងារអចលនទ្រព្យ បុគ្គលិកសណ្ឋាគារ និង អ្នកផ្សេងទៀត។ លោក Deshmukh អតីតមេប៉ូលិសរបស់លោក Singh មិនទាន់ត្រូវបានចោទប្រកាន់នៅឡើយ ហើយត្រូវបានឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំង រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្វីដែលធ្វើឲ្យវណ្ឌកថែមទៀតនោះ គឺការបដិសេធរបស់លោក Singh ក្នុងការសាកសួរ នៅពេលក្រុមប្រឹក្សាកោះហៅ។ ផ្ទុយទៅវិញ បើតាមរយៈមេធាវីរបស់លោក Singh បានឲ្យដឹងថា លោក Singh បានដាក់ញត្តិទៅកាន់តុលាការ ដើម្បីជំទាស់នឹងការស៊ើបអង្កេត ដោយក្រុមប្រឹក្សានេះ។ មេធាវីរបស់គាត់បានប្រាប់តុលាការ ពីការពិតដែលលោក Singh កំពុងទាក់ទងជាមួយក្រុមប្រឹក្សានេះ ដោយបានបង្ហាញថា គាត់មិនបានគេច ពីច្បាប់នោះដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN







