Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់ ចំពេលស្ថានការណ៍នៅមីយ៉ាន់ម៉ា ធ្លាក់ដុនដាបខ្លាំង

រដ្ឋធានីណៃពិដោរ ៖ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ ដោយសារមើលឃើញពីស្ថានការណ៍ នៅក្នុងមីយ៉ាន់ម៉ា កាន់តែធ្លាក់ដុនដាបខ្លាំងឡើង ក្រោយពេលពួកយោធា បានធ្វើរដ្ឋប្រ.ហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ខ្លួនលោកស្រី អ៊ោង សាន់ស៊ូជី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Martin Griffiths ប្រធានកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (UN) បានព្រមាន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា ស្ថានភាពមនុស្សធម៌ ក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែដុនដាបឡើង។ ពលរដ្ឋមីយ៉ាន់ម៉ា ជាង៣លាននាក់ កំពុងត្រូវការជំនួយសង្គ្រោះជីវិត ហើយវិបត្ដិនយោបាយ នៅក្នុងប្រទេសនេះ កំពុងតែរុញច្រានសេដ្ឋកិច្ចឲ្យដួលរលំ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ «UNSC» បានសម្រេចបើកកិច្ចប្រជុំជាបន្ទាន់មួយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ (វេលា នៅក្នុងទីក្រុងញូវយ៉ក) ដើម្បីពិភាក្សា អំពីវិបត្ដិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ចំណែកកិច្ចប្រជុំនេះ ក៏បានធ្វើឡើង ចំពេលខួបឆ្នាំទី១ នៃការជាប់ឆ្នោតជាថ្មីរបស់រដ្ឋាភិបាលលោកស្រី អ៊ោង សាន ស៊ូ ជី (Aung San Suu Kyi) ។

លោក James Kariuki ឯកអគ្គរាជទូតរង ចក្រភពអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា ចក្រភពអង់គ្លេស បានស្នើសុំឱ្យក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំនេះឡើង។ អង់គ្លេសមានក្ដីព្រួយបារម្ភ ចំពោះសកម្មភាពរបស់ពួកយោធា នៅភាគពាយព្យ នៃប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពរបស់ពួកយោធាមីយ៉ាន់ម៉ា នាពេលនេះ ធ្វើឲ្យយើងនឹកឃើញដល់អំពើដ៏ព្រៃផ្សៃ នៅក្នុងរដ្ឋរ៉ាឃីន បានស.ម្លាប់យ៉ាងរង្គាលទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។

លោក James Kariuki ឯកអគ្គរាជទូតរង ចក្រភពអង់គ្លេស បានបញ្ជាក់ថា ស្ថានការណ៍ នៅតំបន់ភាគពាយ័ព្យ ប្រទេសមីយ៉ាន់ម៉ា កំពុងធ្លាក់ចូលទៅក្នុង «សភាពដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។ ចំណែកការប្រ.យុទ្ធគ្នា រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងការពារជាតិ ឈីនលែន (Chinland) ក្នុងរដ្ឋ ឈីន Chin ហើយកងកម្លាំងការពារជាតិរបស់ប្រជាជន ក្នុងតំបន់ម៉េកវ៉ាយ (Magway) និង សាហ្គេង (Sagaing) កាន់តែមានសភាពខ្លាំងក្លាឡើង។

អង្គការសហរប្រជាជាតិ បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួនថា ពលរដ្ឋមីយ៉ាម៉ា ជាង ៣៧ ០០០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានផ្លាស់ទីលំនៅថ្មី។ ចំណែកផ្ទះសម្បែងរបស់ពួកគេជាង១៦០ខ្នង ត្រូវបានដុតបំផ្លាញ ក្នុងនោះ មានទាំងព្រះវិហារ និងការិយាល័យរបស់អង្គការមនុស្សធម៌ថែមទៀតផង។ អង្គការសហប្រជាជាតិ បានជំរុញឲ្យគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបញ្ឈប់សកម្មភាពរបស់ពួកគេ ។ បើតាមច្បាប់មនុស្សធម៌អន្ដរជាតិ បានហាមឃាត់ការវាយទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×