រដ្ឋធានីដាម៉ាស់ (Damascus) ៖ យោធារបស់អ៊ីស្រាអែល បានបា.ញ់មីស៊ីលជាច្រើនគ្រាប់ តម្រង់ទិសដៅទៅលើតំបន់ឆ្នេរសមុទ្រ និងខេត្តហូមស៍របស់ស៊ីរី ហើយត្រូវបានប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់កងទ័ពស៊ីរី ស្ទាក់ក.ម្ទេចបានស្ទើរតែទាំងអស់ កាលពីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្ដែការវា.យប្រ.ហារនេះ ក៏បានបណ្ដាលឲ្យកងទ័ព២នាក់រងរបួសផងដែរ។

សារព័ត៌មានអាល់ចាហ្ស៊ីរ៉ា (Al Jazeera) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា អ៊ីស្រាអែលបានវា.យប្រ.ហារដោយគ្រាប់មីស៊ីល ទៅលើតំបន់ឆ្នេរសមុទ្រ និង ខេត្ត ហូមស៍ (Homs) នាភាគកណ្ដាល ប្រទេសស៊ីរី។ គ្រាប់មីស៊ីលទាំងនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី ស្ទាប់ចាប់ក.ម្ទេចចោលបានស្ទើរតែទាំអស់។ ការវា.យប្រ.ហាររបស់កងទ័ពអ៊ីស្រាអែលនេះ បានបំផ្លាញទីតាំងមួយចំនួន ហើយកងទ័ពស៊ីរី២នាក់ បានរងរបួសផងដែរ។
ដោយឡែក សារព័ត៌មានរដ្ឋស៊ីរី SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបា.ញ់ក.ម្ទេចគ្រាប់មីស៊ីលអ៊ីស្រាអែលស្ទើរតែទាំងអស់ ខណៈបាញ់ចេញពីដែនអាកាសរបស់លីបង់។អ៊ីស្រាអែល តែងតែអះអាងថា ពួកគេវាយប្រហារទៅលើគោលដៅ ដើម្បីក.ម្ទេចកងទ័ពលាក់ខ្លួនរបស់អ៊ីរ៉ង់ ឬទីតាំងលាក់សព្វាវុធរបស់ស៊ីរី ដែលអាចគំ.រាមកំ.ហែងដល់សន្តិសុខរបស់អ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែល បានវា.យប្រ.ហារទៅលើទីតាំង នៅក្បែរតំបន់រដ្ឋបាល Tartus បានបណ្ដាលឲ្យរងការខូចខាតមួយចំនួន ហើយទាហានស៊ីរី២នាក់ ក៏បានរងរបួសផងដែរ។ ចំណែកប្រជាជនរស់នៅតំបន់ ក៏បានឮសំឡេងផ្ទុះ លាន់យ៉ាងកក្រើក ខណៈប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី កំពុងឆ្លើយតប ទៅលើគ្រាប់មីស៊ីលរបស់កងទ័ពអ៊ីស្រាអែល៕រក្សាសិទ្ធិដោយ ៖ សារាយSN







