Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក ថយចុះទាំងចំនួនអ្នកស្លា.ប់ថ្មី និងឆ្លងថ្មី

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក ហាក់មានការថយចុះ ដោយមានអ្នកឆ្លងថ្មីជាង៣៥០ ០០០នាក់ និង មានករណីស្លា.ប់ថ្មី ជាង៥ ០០០នាក់ តែសហរដ្ឋអាមេរិក នៅតែមានករណីឆ្លងថ្មីច្រើនជាងបណ្ដាប្រទេសនានា ខណៈរុស្ស៊ីមានអ្នកស្លា.ប់ថ្មីខ្ពស់បំផុត នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ថ្មី ៣៥៧ ១៩៣នាក់ និង មានអ្នកស្លា.ប់ថ្មី ៥ ៣៥៨នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង២៥១លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ជាង៥លាននាក់ និង មានអ្នកជាសះស្បើយជាង ២២៧,២លាននាក់។ ចំណែកអ្នកជំងឺជាង១៨,៦លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៤៣ ០១២នាក់ ហើយនេះ ជាចំនួនអ្នកឆ្លងថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក និងមានករណីស្លា.ប់ថ្មី ៣៦៨នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង៤៧,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៧៧៥ ៩៦៤នាក់ និង មានអ្នកជាសះស្បើយ ជាង៣៧,៤លាននាក់។

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៩ ៤០០នាក់ និង មានករណីស្លាប់ថ្មី ១ ១៩០នាក់។ នេះជាចំនួនអ្នកស្លា.ប់ថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៨,៨លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ២៤៨ ០០៤នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៥លាននាក់។

ដោយឡែក ចិនជាប្រទេសប្រភពដើមកូវីដ-១៩ បានរកឃើញករណីឆ្លងថ្មី ៨៩នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិនឈរនៅលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ខ្ពស់ជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៧ ៨២៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១ ៩៨៥នាក់។ ចំណែកអ្នកជំងឺចំនួន ១ ២០២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយSN

សូមមើលតារាង នៃប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖

×