បរទេស ៖ រថយន្ដដឹកប្រេង និងរថយន្ដធុនធំគ្រឿង បានបុ.កគ្នាលាន់ឮដូចរ.ន្ទះ លាន់កក្រើកដី បណ្ដាលឲ្យផ្ទុះឆេះ ស.ម្លាប់មនុស្ស១០៨នាក់បាត់បង់ជីវិត និង៩២នាក់ផ្សេងទៀតរងរបួស ហើយហេតុការណ៍ដ៏រន្ធត់នោះ បានបំផ្លាញយានយន្ដជាច្រើនគ្រឿងបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានស៊ីហួ បានចេញផ្សាយ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា រថយន្ដដឹកប្រេងឥន្ធនៈមួយគ្រឿង និងរថយន្ដធុនធំមួយគ្រឿងទៀត បានបុ.កគ្នា បណ្ដាលឲ្យផ្ទុះឆេះ កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា នៅក្នុងរដ្ឋធានី Freetown ប្រទេសសៀររ៉ាឡេអូន ។ នៅក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានស.ម្លាប់មនុស្ស១០៨នាក់ ហើយ៩២នាក់ផ្សេងទៀត រងរបួស។ ក្រៅពីមានមនុស្សស្លា.ប់ និងរងរបួសនោះ ក៏នៅមានយានយន្ដជាច្រើនគ្រឿងផ្សេងទៀត បានឆេះអស់ផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណា គេនៅមិនទាន់បានវាយតម្លៃអំពីទំហំ នៃការខូចខាត នៅឡើយ។
លោក ជូលៀស ម៉ាដា បាយ៉ូ (Julius Maada Bio) ប្រធានធិបតីសៀររ៉ាឡេអូន (Sierra Leone) បានសម្រេចប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បែបនេះកើតឡើង។ លោកប្រធានាធិបតី បានសន្យាថា នឹងបើកការស៊ើបអង្កេតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

លោក Julius Maada Bio ប្រធានាធិបតីសៀររ៉ាឡេអូន បានបញ្ជាក់ថា «យើងត្រូវរៀនសូត្រពីឧប្បត្តិហេតុដ៏អកុសលនេះ។ ខ្ញុំបានផ្អាកមួយរយៈនូវការធ្វើដំណើរ ចេញទៅក្រៅប្រទេសរបស់ខ្ញុំ ដើម្បីមកមើលអ្នកស្លា.ប់ និងជួបអ្នកនៅរស់រានមានជីវិត ក្រោយពីការផ្ទុះរថយន្ដដឹកស៊ីទែនប្រេង។ ខ្ញុំមានអារម្មណ៍ខ្លោចផ្សា នៅក្នុងចិត្តខ្លាំងណាស់ ខណៈឃើញជនរួមជាតិ បាត់បង់ជីវិតយ៉ាងច្រើនបែបនេះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN







