Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងការបរទេសអៀរឡង់ដ៍ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មចក្រភព-សហភាពអឺរ៉ុប នឹងដួលរលំ

បរទេស ៖ សារព័ត័តមាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា បើតាមប្រមុខការទូតអៀរឡង់ដ៍ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយនឹងសហភាពអឺរ៉ុប អាចនឹងដួលរលំ ដោយសារតែបញ្ហា នៅអៀរឡង់ដ៍ខាងជើង។ ចក្រភពអង់គ្លេស ត្រូវគេគិតថា នឹងរៀបចំព្យួរផ្នែកខ្លះ នៃពិធីការរបស់អៀរឡង់ដ៍ខាងជើង។

លោក Simon Coveney រដ្ឋមន្រ្ដីក្រសួងការបរទេសអៀរឡង់ដ៍ បានណែនាំថា សហភាពអឺរ៉ុបអាចនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសហប្រតិបត្តិការ នៅក្នុងការឆ្លើយតបនឹងបញ្ហាទាំងនេះ។ មួយគឺពឹងលើម្ខាងទៀត ដូច្នេះប្រសិនបើគេដាក់មួយឡែក វានឹងមានគ្រោះថ្នាក់ ដែលម្ខាងទៀត នឹងត្រូវសហភាពអឺរ៉ុប ដាក់ដោយឡែកផងដែរ»។

អៀរឡង់ដ៍ខាងជើង ត្រូវបានគ្រប់គ្រងដោយកិច្ចព្រមព្រៀង Brexit ពិសេស ដែលគេស្គាល់ថា ជា Protocol ។ កិច្ចព្រមព្រៀងនេះ នឹងរក្សាអៀរឡង់ខាងជើង នៅក្នុងទីផ្សារទំនិញតែមួយគត់របស់សហភាពអឺរ៉ុប ដែលការពារព្រំដែនដ៏រឺងមាំជាមួយនឹងអៀរឡង់ដ៍ និងអនុញ្ញាតឲ្យមានលំហូរពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុប។ ប៉ុន្ដែកិច្ចព្រមព្រៀងនេះ ក៏បង្កើតព្រំដែនពាណិជ្ជកម្ម រវាងចក្រភពទាំងមូល និងអៀរឡង់ដ៍ខាងជើង ដែលកំពុងតែបង្កឲ្យមានការលំបាកខ្លះៗ សម្រាប់ពាណិជ្ជកម្មផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×