Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក ថយចុះបន្ដិច

បរទេស ៖ រហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក បានថយចុះបន្ដិច ទាំងចំនួនអ្នកឆ្លងថ្មី និង ករណីស្លា.ប់ថ្មី ហើយករណីនេះមិនមែនមានន័យថា យើងទាំងអស់គ្នា ត្រូវធ្វេសប្រហែស ឬភ្លេចខ្លួន អំពីជំងឺដ៏កាចសាហាវនេះឡើយ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ៣៤១ ៤៥៥នាក់ និង មានករណីស្លា.ប់ថ្មី ៤ ៥៨៥នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២៥០,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ជាង៥លាននាក់ និងមានអ្នកជាសះស្បើយ ជាង២២៦,៨លាននាក់។ ចំណែកអ្នកជំងឺជាង១៨,៧លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

រុស្ស៊ី បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣៩ ១៦៥នាក់ និងមានករណីស្លា.ប់ថ្មី ១ ១៧៩នាក់។ នេះជាចំនួនឆ្លងថ្មី និងករណីស្លា.ប់ថ្មី ដោយកូវីដ-១៩ច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ជាង៨,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ២៤៦ ៨១៤នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៥លាននាក់។

សហរដ្ឋអាមេរិក ក្លាយជាប្រទេសរងគ្រោះដោយកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក បានរកឃើញករណីឆ្លងថ្មី ២៣ ១៦៥នាក់ និង មានករណីស្លា.ប់ថ្មី ១២៣នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៧,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៧៧៥ ២១៨នាក់ និង មានអ្នកជាសះស្បើយ ជាង៣៧,៣លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតជំងឺកូវីដ-១៩ រកឃើញករណីថ្មី ចំនួន៧៤នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិនឈរនៅលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៧ ៧៣៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១ ៩២៩នាក់។ ចំណែកអ្នកជំងឺ ចំនួន ១ ១៦៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×