Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីជប៉ុន អាចដើរតួនាទីជារដ្ឋមន្រ្ដីក្រសួងការបរទេស រហូតគណៈរដ្ឋមន្រ្ដីថ្មីបង្កើតឡើង

រាជធានីតូក្យូ ៖ នាយករដ្ឋមន្រ្ដីជប៉ុន នឹងកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការបរទេសបន្ថែមទៀត រហូតដល់គណៈរដ្ឋមន្រ្ដីថ្មី ត្រូវបានបង្កើនឡើង ខណៈរដ្ឋមន្រ្ដីក្រសួងការបរទេសបច្ចុប្បន្ន ត្រូវបានផ្លាស់ទៅកាន់តំណែងដ៏សំខាន់របស់គណបក្សកាន់អំណាច។

បើតាមសារព័ត៌មាន Taiwan News បានចេញផ្សាយថា លោក Fumio Kishida នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោកអាចនឹងកាន់តំណែងរដ្ឋមន្រ្ដីក្រសួងការបរទេស រហូតគណៈរដ្ឋមន្រ្ដីថ្មី ត្រូវបានបង្កើតឡើង នៅក្នុងខែនេះ។ ចំណែករដ្ឋមន្រ្ដីក្រសួងការបរទេស ដែលកំពុងតែកាន់តំណែងបច្ចុប្បន្ន ត្រូវផ្លាស់ទៅកាន់តំណែងដ៏សំខាន់របស់គណបក្សកាន់អំណាច។

គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងតែគ្រប់គ្រងអំណាច បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថា លោក Toshimitsu Motegi រដ្ឋមន្រ្ដីក្រសួងការបរទេស នឹងត្រូវក្លាយជាអគ្គលេខាធិការរបស់គណបក្ស LDP ។ តំណែងចំនួនពីររបស់គណបក្ស និង មានតួនាទីដ៏មានឥទ្ធិពល ដោយរួមមានទាំងបង្កើតគោលនយោបាយ។

លោក Fumio Kishida ដែលពីមុនធ្លាប់ធ្វើជារដ្ឋមន្រ្ដីក្រសួងការបរទេស បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មានថា «ខ្ញុំកំពុងគិតពីការធ្វើជារដ្ឋមន្រ្ដីក្រសួងការបរទេសឲ្យល្អ រហូតដល់គណៈរដ្ឋមន្រ្តីថ្មីត្រូវបានបង្កើនឡើង នៅខែនេះ»។

លោក Fumio Kishida ជាប់ឆ្នោតជានាយករដ្ឋមន្រ្ដីជប៉ុន ក្រោយពេលលោក ស៊ូហ្គា បានប្រកាសលាលែងពីតំណែង។ ប៉ុន្ដែក្រោយពេលឈ្នះការប្រកួតប្រជែង កាន់កាប់តំណែងប្រធានបក្សកាន់អំណាច LDP បានត្រឹមតែរយៈពេល១១ថ្ងៃ ក៏ត្រូវរំលាយសភា ដើម្បីរៀបចំបោះឆ្នោតជាសកល។ លោក Kishida បានដឹកនាំបក្ស LDP រហូតទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ ដោយគណបក្សនេះរក្សាសំឡេងភាគច្រើនខ្លាំងរបស់ខ្លួន នៅក្នុងសភាជាន់ទាប៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×