រដ្ឋធានីកាប៊ូល ៖ ក្រុមខ្មាន់កាំភ្លើង បានវា.យប្រ.ហារ ទាំងកាំភ្លើង និង គ្រាប់បែក សម្រុកចូលទៅក្នុងមន្ទីរពេទ្យយោធា ស.ម្លាប់មនុស្សជាង២០នាក់ ហើយពលរដ្ឋចំនួន១៦នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃទី២ ខែវិច្ឆិកា នៅក្នុងមន្ទីរពេទ្យ Sardar Daud Khan ស្ថិតក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីយប់ ថ្ងៃទី២ ខែវិច្ឆិកា ថា មន្រ្ដីតាលីបង់បានបញ្ជាក់ថា ក្រុមយុទ្ធជនរដ្ឋអ៊ិស្លាម IS-K បានបើកការវា.យប្រ.ហារ តម្រង់គោលដៅ ចូលមកក្នុងមន្ទីរពេទ្យ Sardar Daud Khan ។ ក្រុមវាយប្រហារទាំងនោះ បានប្រើប្រាស់កាំភ្លើង បា.ញ់រះ និងបំផ្ទុះគ្រាប់បែកផ្ទុះខ្លាំង ចំនួន២គ្រាប់ នៅខាងក្រៅអគារមន្ទីរពេទ្យ។ នៅក្នុងហេតុការណ៍នោះ បានស.ម្លាប់ពលរដ្ឋជាង២០នាក់ ហើយមនុស្ស១៦នាក់ផ្សេងទៀត បានរងរបួស។
លោក Bilal Karimi អ្នកនាំពាក្យតាលីបង់ បានប្រាប់ដល់សារព័ត៌មាន BBC ថា ពួកយុទ្ធជនរបស់ IS-K បានសម្រុកចូលទៅក្នុងបរិវេណអគារមន្ទីរពេទ្យ ក្រោយពេលបំផ្ទុះគ្រាប់បែកលើកទី១ នៅត្រង់ច្រកចូល។ ប៉ុន្ដែភ្លាមៗនោះ ក្រុមប្រយុទ្ធរបស់តាលីបង់ បានចូលទៅធ្វើអន្ដរាគមន៍ បា.ញ់ស.ម្លាប់ពួកយុទ្ធជន IS-K ចំនួន៤នាក់ និង ចាប់ខ្លួនទាំងរស់បានម្នាក់។
ជាមួយគ្នានេះ លោក Zabihullah Mujahid ជាអ្នកនាំពាក្យតាលីបង់ម្នាក់ដែរ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា កម្លាំងអន្ដរាគមន៍របស់តាលីបង់ ត្រូវបានទម្លាក់ចុះ ពីឧទ្ធម្ភាគចក្រ ដើម្បីចូលទៅជួយអន្ដរាគមន៍ បញ្ឈប់សកម្មភាពវា.យប្រ.ហាររបស់ក្រុម IS-K ដោយបានស.ម្លាប់ពួកវា.យប្រ.ហារទាំងនោះ នៅត្រង់ច្រកចូល និង នៅក្នុងបរិវេណមន្ទីរពេទ្យ។ កងកម្លាំងតាលីបង់ បានសម្លាប់ក្រុមវា.យប្រ.ហារទាំងអស់ ត្រឹមតែរយៈពេលត្រឹម១៥នាទី ។

ក្រុម IS-K តំណាងឲ្យរដ្ឋអ៊ិស្លាម នៅក្នុងខេត្ត Khorasan ប្រទេសអាហ្វហ្គានីស្ថាន បានចេញមុខ មកអះអាងទទួលខុសត្រូវ ចំពោះការវា.យប្រ.ហារ តម្រង់គោលដៅទៅលើជនស៊ីវិល និង កងកម្លាំងរបស់តាលីបង់។ នៅក្នុងខែសីហា ឆ្នាំ២០២១ ក្រុម IS-K ធ្លាប់វាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិកាប៊ូល ដោយបានស.ម្លាប់ជនស៊ីវិល ជាង១៥០នាក់ និងកងទ័ពសហរដ្ឋអាមេរិក ចំនួន១៣នាក់ ខណៈកំពុងតែជម្លៀសតាមជើងហោះហើរយោធា ចេញពីអាហ្វហ្គានីស្ថាន។
មន្ទីរពេទ្យ Sardar Daud Khan ធ្លាប់រងការវា.យប្រ.ហារម្ដងរួចមកហើយ ដោយបានស.ម្លាប់មនុស្សជាង៣០នាក់ និង៥០នាក់ផ្សេងទៀតរងរបួស កាលពីឆ្នាំ២០១៧។ នៅក្នុងហេតុការណ៍ នាពេលនោះ ខ្មាន់កាំភ្លើង បានក្លែងបន្លំ ស្លៀកពាក់ឯកសណ្ឋានជាវេជ្ជបណ្ឌិត ហើយបើកការវា.យប្រ.ហារ ចូលទៅក្នុងមន្ទីរពេទ្យ។ ការវា.យប្រ.ហារនេះ ក៏ត្រូវបានក្រុមរដ្ឋអ៊ិស្លាម ចេញមុខមកទទួលខុសត្រូវផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN











