Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការព្យាយាមរបស់ចិន និងរុស្ស៊ី ជំរុញឲ្យអង្គការសហប្រជាជាតិ លុបចោលទណ្ឌ.កម្មលើកូរ៉េខាងជើង សង្ឃឹមតិចតួច

បរទេស៖ កាលពីជិត២ឆ្នាំមុន រុស្ស៊ី និង ចិន ធ្លាប់ព្យាយាមជំរុញឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លើកលែងទណ្ឌ.កម្មសេដ្ឋកិច្ច លើប្រទេសកូរ៉េខាងជើង ហើយនៅពេលនេះ ប្រទេសមហាអំណាចទាំង២ នៅតែបន្ដព្យាយាម ជំរុញឲ្យ UN លើកលែងបម្រាម លើការនាំចេញអាហារសមុទ្រ និងវាយនភណ្ឌរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដោយរួមទាំងការលុបចោលបម្រាម លើការនាំចូលប្រេងឥន្ធនៈ។

បើតាមសារព័ត៌មាន CNN បានចេញផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ចិន និង រុស្ស៊ី នឹងជំរុញឲ្យក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ បន្ធូរបន្ថយនូវទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសកូរ៉េខាងជើង។ ប្រទេសមហាអំណាចទាំង២នេះ ចង់ឲ្យការប៉ុនប៉ងស្រដៀងគ្នា កាលពីអំឡុងឆ្នាំ២០១៩ រស់ងឡើងវិញ ដោយទាមទារឲ្យ សមាជិកទាំង១៥របស់ក្រុមប្រឹក្សា UN លុបចោលបម្រាមលើការនាំចេញរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង រួមមាន ការនាំចេញអាហារសមុទ្រ និងវាយនភណ្ឌ ហើយការបន្ថែមលើការលុបចោលបម្រាមនាំចូលប្រេងឥន្ធនៈ។ ការចង់ឲ្យការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដល់កូរ៉េខាងជើងនេះ គឺមានគោលបំណង ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង មានភាពល្អប្រសើរឡើងវិញ។

កូរ៉េខាងជើងបានរងនូវទណ្ឌកម្មសេដ្ឋកិច្ច ពីអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និង មីស៊ីលបាលីស្ទិករបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ សេចក្ដីព្រាងដំណោះស្រាយនេះ ក៏រួមទាំងវិធានាការផ្សេងៗទៀត ត្រូវបានស្នើឡើង តាំងពីមុនដំបូង ដោយរុស្ស៊ី និង ចិន កាលពីជិត២ឆ្នាំកន្លងមកនេះ ដោយមានទាំងការលើកលែងបម្រាមដល់ជនជាតិកូរ៉េខាងជើង ដែលទៅធ្វើការ នៅក្រៅប្រទេស និងការលើកលែងផ្លូវដែកអន្ដរកូរ៉េ និងគម្រោងលើផ្លូវសហប្រតិបត្តិការ ឲ្យចេញផុតពីការដាក់ទណ្ឌកម្មនេះ។

ដោយឡេក មន្រ្ដីការទូតនានារបស់អង្គការសហប្រជាជាតិ បានសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សេចក្ដីព្រាងដំណោះស្រាយថ្មីនេះ នឹងស្វែងរកបានការគាំទ្រតិចតួចណាស់។ ទោះជាយ៉ាងណា ចិន និងរុស្ស៊ី ក៏នឹងមិនមានគម្រោងចរចាណាមួយ ទៅលើសេចក្ដីព្រាងដំណោះស្រាយថ្មីនេះរបស់ពួកគេនោះដែរ។

រហូតមកដល់ពេលនេះ កូរ៉េខាងជើង នៅតែបន្ដអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលបាលីស្ទិក នៅក្នុងអំឡុងឆមាសទី១ នៃឆ្នាំ២០២១។ ករណីនេះបានរំលោភទៅលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ ហើយបើទោះជាកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ក្ដី។ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានរងគ្រោះខ្លាំង ដោយសារទណ្ឌ.កម្មរបស់អង្គការសហប្រជាជាតិ, ព្យុះទីហ្វុងនាំឲ្យបំផ្លាញផលដំណាំកសិកម្ម និងការបិទព្រំដែនជាមួយនឹងចិន ដើម្បីទប់ស្កាត់កូវីដ-១៩៕រក្សាសិទ្ធិដោយ ៖ សារាយSN

×