Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ក្លាយជាប្រទេសមានអ្នកឆ្លងថ្មី និង ស្លា.ប់ថ្មីច្រើនជាងគេបំផុត នៅលើពិភពលោក

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពឆ្លងថ្មី និងស្លា.ប់ថ្មីដោយកូវីដ-១៩ នៅលើពិភពលោក បានថយចុះទាំងចំនួនអ្នកឆ្លងថ្មី និងស្លា.ប់ថ្មី ហើយរុស្ស៊ី ក្លាយជាប្រទេសមានអ្នកឆ្លងថ្មី និងស្លា.ប់ថ្មី ច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជាង៣២៦ ៥៣៩នាក់ និង មានករណីស្លា.ប់ថ្មី ៤ ៥៦៧នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២៤៧,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ជាង៥លាននាក់ និង មានអ្នកជាសះស្បើយ ជាង២២៤,១លាននាក់។

រុស្ស៊ី រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ៤០ ៩៩៣នាក់ និង មានករណីស្លា.ប់ថ្មី ១ ១៥៨នាក់។ រុស្ស៊ីជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនលំដាប់លេខ៥ ដោយមានអ្នកឆ្លង សរុបជាង៨,៥លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកស្លា.ប់ ២៣៨ ៥៣៨នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៣លាននាក់។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដថ្មី ១៩ ៩៧៥នាក់ និង មានអ្នកស្លា.ប់ថ្មី ១៦២នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៤៦,៨លាននាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយជាង៣៦,៧លាននាក់ និង មានអ្នកស្លា.ប់ ៧៦៦ ២៩៩នាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតជំងឺកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៧១នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិនឈរនៅលើលេខរៀង១១៣ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង សរុប ៩៧ ១៥១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៩១ ៧០១នាក់ ហើយអ្នកជំងឺចំនួន ៨១៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយSN

សូមមើលតារាង នៃប្រទេសមួយចំនួន ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖

×