Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សអាមេរិកខឹងសាលា ដាក់ទណ្ឌកម្មរឿងទុកសក់វែង ប្ដឹងអ្នកគ្រប់គ្រង

រដ្ឋធានីវ៉ាស៊ីនតោន ៖ សិស្សមួយក្រុម ខឹងនឹងថ្នាក់គ្រប់គ្រងសាលារៀន ដាក់ទណ្ឌកម្មពីរឿងទុកសក់វែង ក៏ប្ដឹងចោទប្រកាន់ពីការរំលោភរដ្ឋធម្មនុញ្ញសហព័ន្ធន៍សហរដ្ឋអាមេរិក ហើយហេតុការណ៍នេះ បានកើតឡើង នៅក្នុងស្រុកមួយ ចម្ងាយ៦៤គីឡូម៉ែត្រ នាភាគខាងជើងទីក្រុងហូស្ដុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ថា បើតាមរឿងក្ដីនេះ បានបញ្ជាក់ថា ថ្នាក់គ្រប់គ្រងសាលារៀនមួយ បានសម្រេចព្យួរឈ្មោះសិស្សម្នាក់ អស់រយៈពេល១ខែ ដោយមិនឲ្យសម្រាក និងឈប់សម្រាក នៅពេលអាហារថ្ងៃត្រង់ តាមធម្មតា។ នេះជាការដាក់ទណ្ឌកម្មមួយ ទៅលើសិស្សនោះ ដែលទុកសក់វែង។

ដោយឡែក សិស្សដែលរងនឹងទណ្ឌកម្ម និងសិស្សផ្សេងទៀត មានគ្នាចំនួន៧នាក់ មានអាយុ ចន្លោះពី៧-១៧ឆ្នាំ បាននិយាយថា បទប្បញ្ញត្ដិរបស់សាលានេះ រំលោភទៅលើរដ្ឋធម្មនុញ្ញ ហើយជំពូកទី IX ដែលចែងថា ច្បាប់សហព័ន្ធន៍សហរដ្ឋអាមេរិក ហាមឃាត់ការរើសអើងភេទ។

អាជ្ញាធរក្នុងតំបន់ បានអះអាង កាលពីថ្ងៃទី២២ ខែតុលា ថា អាជ្ញាធរកំពុងតែត្រួតពិនិត្យមើលលើរឿងក្ដីនេះ។ យើងគោរពតាមទស្សនៈផ្សេងៗគ្នា ហើយយើងគោរពសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការតស៊ូមតិ ដើម្បីការផ្លាស់ប្តូរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×