Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក៖ ជំងឺកូវីដ-១៩ ឆក់យកជីវិតបុគ្គលិកសុខាភិបាល រាប់ម៉ឺននាក់សែននាក់

បរទេស ៖ គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ មេរោគដ៏កាចសាហាវនេះ បានស.ម្លាប់បុគ្គលិកសុខាភិបាល ចន្លោះពី៨០ ០០០-១៨០ ០០០នាក់ នៅក្នុងចំណោមអ្នកបាត់បង់ជីវិត សរុបជិត៥លាននាក់។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ថា អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានអះអាងថា ជំងឺកូវីដ-១៩នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គលិកសុខាភិបាល។ ជំងឺដ៏កាចសាហាវនេះ បានស.ម្លាប់ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង គិលានុបដ្ឋាយិកា ចន្លោះពី ៨០ ០០០នាក់ ដល់ ១៨០ ០០០នាក់។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា បុគ្គលិកសុខាភិបាលទាំងអស់ រួមមាន ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង គិលានុបដ្ឋាយិកា…ជាដើម ត្រូវតែផ្ដល់អាទិភាព សម្រាប់ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកប្រធានអង្គការ WHO ក៏បានរិះគន់ដល់ភាពមិនត្រឹមត្រូវ នៅក្នុងការចែកចាយវ៉ាក់សាំងនេះផងដែរ។

មន្រ្ដីជាន់ខ្ពស់ WHO ផ្សេងទៀត ធ្លាប់ព្រមានថា ការខ្វះខាតវ៉ាក់សាំង អាចនឹងធ្វើឲ្យជំងឺកូវីដ-១៩ បន្ដរីករាលដាល រហូតដល់ឆ្នាំក្រោយ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅលើពិភពលោក មានបុគ្គលិកសុខាភិបាល ប្រហែល ១៣៥លាននាក់ កំពុងតែធ្វើការងារតាមជំនាញរបស់ពួកគេ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា «បើតាមទិន្នន័យ ទទួលបានមកពីប្រទេសចំនួន១១៩ បានលើកឡើងថា គិតជាមធ្យម មានបុគ្គលិកសុខាភិបាល២នាក់ ក្នុងចំណោម៥នាក់ នៅទូទាំងពិភពលោក បានទទួលការចាក់វ៉ាក់សាំងកូវីដ គ្រប់ដូសរួចរាល់ហើយ។ ប៉ុន្ដែបើនិយាយពីការពិត គឺខុសគ្នាខ្លាំងណាស់ ទៅតាមតំបន់ និង តាមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន»។

លោកប្រធានអង្គការសុខភាពពិភពលោក បានបន្ថែមថា នៅក្នុងតំបន់អាហ្វ្រិក បុគ្គលិកសុខាភិបាល តិចជាង១នាក់ ក្នុងចំណោម១០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ដូស។ ដោយឡែក ពលរដ្ឋអាហ្វ្រិកវិញ គឺតិចជាង៥ភាគរយ ទទួលបានការចាក់វ៉ាក់សាំង បើធៀបនឹងទ្វីបផ្សេងៗទៀត បានទទួលការចាក់វ៉ាក់សាំង រហូតដល់ទៅ៤០ភាគរយ៕ រក្សាសិទ្ធិដោយ ៖សារាយSN

×