Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពកូវីដ-១៩ នៅលើសហរដ្ឋអាមេរិក និងរុស្ស៊ី មានអ្នកស្លា.ប់ថ្មីច្រើនជាងគេ នៅលើពិភពលោក

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក ថ្វីត្បិតតែចំនួនអ្នកឆ្លង និងស្លា.ប់ដោយកូវីដ-១៩ថយចុះជាងមុនបន្ដិចក្ដី តែសហរដ្ឋអាមេរិក និងរុស្ស៊ី នៅតែមានអ្នកស្លា.ប់ច្រើនជាងគេបំផុត ហើយករណីនេះក៏ជាការគួរឲ្យព្រួយបារម្ភបំផុត។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៤៥០ ០៣៥នាក់ និងករណីស្លា.ប់ថ្មី ៧ ៤៦៧នាក់។ គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ជាង២៤២,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ថ្មី ជាង៤,៩លាននាក់ និងមានអ្នកជាសះស្បើយ ជាង២២០លាននាក់។ ចំណែកអ្នកជំងឺជាង១៧,៧លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។ សម្រាប់ថ្ងៃនេះ សហរដ្ឋអាមេរិក និង រុស្ស៊ីក្លាយជាប្រទេសមានអ្នកស្លា.ប់ថ្មីច្រើនជាងគេ នៅលើពិភពលោក។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ៧៨ ៨៩៦នាក់ និង មានករណីស្លា.ប់ថ្មី ១ ៩៩៧នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៦លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៧៥១ ៦៩១នាក់ និង មានអ្នកជាសះស្បើយ ជាង៣៥,៧លាននាក់។ ដោយឡែក អ្នកជំងឺជាង ៩,៥លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

រុស្ស៊ី ជាប្រទេសរងគ្រោះដោយកូវីដ-១៩លំដាប់លេខ៥ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ៣៤ ០៧៣នាក់ និង មានករណីស្លា.ប់ថ្មី ១ ០២៨នាក់។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៨លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ២២៦ ៣៥៣នាក់ និងមានអ្នកជាសះស្បើយជាង៧លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ រកឃើញករណីថ្មី ៣០នាក់ តែមិនមានករណីស្លា.ប់ថ្មីនោះទេ។ ចិនឈរនៅលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ៦០១នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ទាំងនោះ មានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៩១ ៤៦០នាក់ ហើយអ្នកជំងឺ ចំនួន ៥០៥នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

សូមអានតារាង នៃប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖

×