Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះទឹកជំនន់ និងការរអិលបាក់ដី នៅឥណ្ឌា និងនេប៉ាល់ ចំនួនស្លាប់កើនដល់១២៩នាក់

រដ្ឋធានីញូវដេលី ៖ ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង នៅតាមតំបន់ជាច្រើន នៃប្រទេសឥណ្ឌា និងនេប៉ាល់ ចាប់តាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ រហូតបង្កឲ្យកើតគ្រោះទឹកជំនន់ និង រអិលបាក់ដី បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតកើនដល់ ១២៩នាក់។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា ភ្លៀងបានវាយប្រហារយ៉ាងខ្លាំង មកលើប្រទេសឥណ្ឌា និង នេប៉ាល់ ចាប់តាំងពីថ្ងៃចន្ទ ទី១៩ ខែតុលា រហូតបង្កឲ្យកើតគ្រោះទឹកជំនន់ និងរអិលបាក់ដី។ គ្រោះធម្មជាតិនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសឥណ្ឌា និង នេប៉ាល់ បានកើនឡើងដល់១២៩នាក់។ គ្រោះទឹកជំនន់ នៅរដ្ឋ Uttarakhand នាភាគខាងជើង ឥណ្ឌា បានសម្លាប់មនុស្ស សរុប៤៦នា ហើយ១១នាក់ទៀតបាត់ខ្លួន។ ចំណែករដ្ឋ ខឺរ៉ាឡា (Kerala) នាភាគខាងត្បូង ឥណ្ឌា ក៏មានមនុស្សស្លាប់ សរុប៣៩នាក់ផងដែរ។

បើតាមអាជ្ញាធរឥណ្ឌា បានបញ្ជាក់ថា ភ្លៀង បានធ្លាក់មកយ៉ាងខ្លាំង នៅក្នុងរដ្ឋទាំងពីរខាងលើ ចាប់តាំងពីថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២១។ ភ្លៀងបានធ្លាក់មក ក្នុងកម្រិតជាង ៤០០មិលី្លម៉ែត្រ ទើបបង្កឲ្យមានគ្រោះទឹកជំនន់ និង ការរអិលបាក់ដីបែបនេះ។

ដោយឡែក អាជ្ញាធរនេប៉ាល់ បានបញ្ជាក់ នៅថ្ងទី២០ ខែតុលា ថា គ្រោះធម្មជាតិនេះបានធ្វើឲ្យ ប្រជាជនរបស់ខ្លួន យ៉ាងហោចណាស់៤៣នាក់ បាត់បង់ជីវិត ហើយ៣០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា ទើបបង្កឲ្យកើតគ្រោះទឹកជំនន់ និង ការរអិលបាក់ដី នៅតាមតំបន់ជាប់នឹងជួរភ្នំហិមាឡៃ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×