Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងទឹកអាមេរិក ស្ដីបន្ទោសលើនាវិក ចំពោះការឆេះនាវាផ្ទុកយន្ដហោះចម្បាំង Bonhomme Richard

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានរកឃើញពីមូលហេតុ នៃភ្លើងផ្ទុះឆេះនាវាផ្ទុកយន្ដហោះចម្បាំង Bonhomme Richard មានតម្លៃ១ពាន់លានដុល្លារ និង បណ្ដាលឲ្យមនុស្ស ជាង៦០នាក់ រងគ្រោះថ្នាក់។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា បើតាមបណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា របាយការណ៍របស់កងទ័ពជើងទឹកអាមេរិក បានសន្និដ្ឋានថា កំហុសឆ្គងដ៏ធំ នៅក្នុងបញ្ជាការយោធា ទើបបង្កឱ្យមានភ្លើងឆេះ បំផ្លាញនាវាផ្ទុកយន្ដហោះចម្បាំងសហរដ្ឋអាមេរិក USS Bonhomme Richard ។ នាវាចម្បាំងនោះ ត្រូវភ្លើងឆេះ អស់រយៈពេល៤ថ្ងៃ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា នាខែកក្កដា ឆ្នាំ២០២០។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានសន្និដ្ឋាន អំពីគ្រោះមហន្ដរាយនោះ ហើយស្ដីបន្ទោស អំពីកំហុសឆ្លងដ៏ធំទៅលើនាវិក។

នាវាផ្ទុកយន្ដហោះចម្បាំង USS Bonhomme Richard មានចំណុះ ៤០ ០០០តោន ហើយមានតម្លៃ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវដាក់ឲ្យដំណើរការ កាលពីឆ្នាំ១៩៩៨។ USS Bonhomme Richard ជានាវាមួយ ក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំង F-35 សម្រាប់ការហោះហើរ និងចុះចតរបស់យន្ដហោះចម្បាំងកងទ័ពសហរដ្ឋអាមេរិក។

នៅក្នុងហេតុការណ៍ភ្លើងឆេះនាវាផ្ទុកយន្ដហោះចម្បាំង USS Bonhomme Richard បានបណ្ដាលឲ្យនាវិក៤០នាក់ និងជនស៊ីលវិល២៣នាក់រងរបួស។ ប៉ុន្ដែបើតាមរបាយការណ៍ថ្មី ក៏បានបញ្ជាក់ ពីអត្ដសញ្ញាណនាវិក៣៦នាក់ ដោយរួមទាំង ឧត្ដមនាវីឯក៥នាក់ ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×