Sunday, December 5, 2021

បែកធ្លាយបាត់! អ្នករៀប​ចំ​យុទ្ធសាស្រ្ត​ឲ្យ ខ្ញុង យំ Live រឿង​ជំពាក់​លុយ​គេ​ជាង ៥៧ ម៉ឺនដុល្លារ គឺ​គ្រូ​ជោគ​ជ័យ​ម្នាក់​នេះ​ហើយ….

បងប្អូនមហាជនបានដឹងហើយថា នៅថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២១​ ម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង បន្ទាប់ពីតារាកំប្លែងអ្នកនាង ខ្ញុង ស្រាប់តែបានលេចមុខដឹកពាក្យបណ្តឹងខ្លួនឯង នៅឯសាលាដំបូងរាជធានីភ្នំពេញ ដោយបានទម្លាយរឿងរ៉ាវទាំងទឹកភ្នែកថា ខ្លួនបាននិងកំពុងផុងខ្លួនជំពាក់បំណុលគេរហូតជាង ៥៧ ម៉ឺនដុល្លារ ក្នុងរយៈពេល ៣ ឆ្នាំ មកនេះ។

តែទោះយ៉ាងណា ក្រោយឃើញ ខ្ញុង បានចេញមកទម្លាយប្រាប់ពីបញ្ហារបស់ខ្លួនទាំងឥតអៀនខ្មាសថា នៅពេលនេះ ខ្លួនអស់លទ្ធភាពក្នុងការដោះស្រាយសងទៅម្ចាស់បំណុលទៀតហើយ ព្រោះនៅពេលនេះរបស់ទ្រព្យមានទាំងប៉ុន្មានដូចជា ផ្ទះសម្បែង ម៉ូូតូ ឡាន គឺលក់អស់គ្មានសល់នោះទេ ក៏ស្រាប់តែបានធ្វើឲ្យមហាជនខ្លះ បានសម្តែងការហួសចិត្ត និងចោទឡើងថា ខ្ញុង ជំពាក់លុយគេច្រើនបែបនេះ ក៏ព្រោះយកទៅលេងល្បែងសុីសង ខណៈអ្នកខ្លះទៀតថា បើតាមសមត្ថភាពតារាកំប្លែងរូបនេះ គឺរឿងជំពាក់បំណុលគេមិនអាចទៅរួចទេ ហើយនាងចេញមកធ្វើរឿងគួរឲ្យភ្ញាក់ផ្ងើលបែបនេះ គឺជាការសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ ទៅលើក្រុមហ៊ុនលក់ផលិតផលសុខភាពមួយ ដែលកំពុងល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ ខណៈ ខ្ញុង ក៏បានអះអាងថា ខ្លួនក៏ជំពាក់លុយថៅកែស្រីក្រុមហ៊ុននោះ រហូតជាង ១០ ម៉ឺនដុល្លារ ផងដែរ ប៉ុន្តែ ត្រូវបានម្ចាស់បំណុលជាមេរបស់ខ្លួន ពុំដែលរករឿងទាររលុយនោះទេ ដែលធ្វើឲ្យរូបនាងពិតជាអរគុណជាខ្លាំង។

ពិតណាស់ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺក្រោយយំយាកឆ្អែតឆ្អន់នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅពេលថ្ងៃ ដើម្បីសុំជំនួយពីបងប្អូនរួចមក ស្រាប់តែយប់ឡើង ក៏លេចមុខ ខ្ញុង ទៅជួយផ្សព្វផ្សាយលក់ផលិតសុខភាព ឲ្យក្រុមហ៊ុនល្បីនោះ ក្នុងទឹកមុខយ៉ាងរីករាយ ព្រោះថា ពុំត្រឹមតែមេរបស់ខ្លួន មិនយកបំណុលខ្ទង់ ១០ ម៉ឺនដុល្លារទេ គឺថែមទាំងមេជួយដោះបំណុលឲ្យថែមទៀតផង។

តែយ៉ាងណាមិញ ក្រោយពីបានឃើញ ខ្ញុង កំពុងទទួលបានជំនួយភ្លូកទឹកភ្លូកដី តាមរយៈកុងធនាគារ ABA 1$ 2$ ដោយទទួលសឹងផ្ទុះទូរស័ព្ទ ស្រាប់តែនៅយប់ថ្ងៃទី១៨ ខែតុលា ដដែល គេក៏បានឃើញលោកគ្រូម្នាក់មានចំណេះជំនាញពីព្រះគុម្ពីរ យាស៊ូ មានឈ្មោះថាលោកគ្រូ សៀវ សុផល បានចេញមុខ Live វីដេអូ បញ្ជាក់អះអាងឲ្យដឹងថា តាមពិតទៅ ខ្ញុង ពិតជាជំពាក់លុយគេរហូតជាង ៥៧ ម៉ឺន ប្រាកដមែន ហើយបានមករកគាត់ឲ្យជួយ។ គ្រូជំនាញដោះបំណុលរូបនេះ បានបន្តថា ដោយសារក្តីអាណិត និងការស្រឡាញ់ចូលចិត្ត និងក៏ដូចចង់ឲ្យ ខ្ញុង បានបន្តអាជីពកំប្លែងសម្តែងឲ្យបងប្អូនបានសើចសប្បាយតទៅទៀត លោកនិងកូនសិស្សម្នាក់ទៀត ក៏បានប្រាប់ពីយុទ្ធសាស្រ្ត និងគន្លឹះខ្លះៗ (ព្រោះ ខ្ញុង ពូកែសម្តែងស្រាប់ហើយ) ដើម្បី Live យំយាកដោះបំណុលទាំងនេះ។ ហើយពិតណាស់ ត្រឹមរយៈពេលតែ១យប់ គឺ ខ្ញុង អាចដោះបំណុលជាង ៥៧ ម៉ឺនដុល្លារ យ៉ាងស្រួល ។ តែយ៉ាងណា លោកសូមអរគុណផងដែរ ចំពោះបងប្អូនដែលបានបរិច្ចាគជួយដល់ ខ្ញុង ម្នាក់ 1$ ក្តី 2$ ក្តី​ និងក៏សូមអបអរសាទរទៅដល់ ខ្ញុង និងស្វាមីនាយ កៃដរ (កដៃ) ដែលបានចាកចេញពីបំណុលសល់តែសេរ៉ូ (0)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង