Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាសោកស្ដាយខ្លាំងណាស់ លោកខូលីន ផៅវ៉ែល អតីតរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក ស្លា.ប់ដោយកូវីដ-១៩

រដ្ឋធានីវ៉ាស៊ីនតោន ៖ បើតាមក្រុមគ្រួសារ បានបញ្ជាក់ថា លោក Colin Powell អតីតរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក និង ជាអតីតប្រធាននាយអគ្គសេនាធិការចម្រុះ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ដូសរួចរាល់ហើយ ប៉ុន្ដែលោកឧត្ដមសេនីយ៍ នៅតែទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មាន Al Jazeera បានផ្សាយ កាលពីថ្ងៃទី១៨ ខែតុលា ថា លោកឧត្ដមសេនីយ៍ Colin Powell អតីតរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក និង ជាអតីតនាយអគ្គសេនាធិការចម្រុះ បានទទួលមរណភាព ក្នុងវ័យ៨៤ឆ្នាំ ដោយជំងឺកូវីដ-១៩។ លោក Colin Powell ក្លាយជាជនជាតិអាមេរិក-ដើមកំណើតអាហ្វ្រិកដំបូងគេ បានកាន់តំណែងរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិកលើក នៅក្នុងឆ្នាំ២០០១ ក្រោមរដ្ឋការរបស់លោក George W Bush ប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក Powell បានបង្កឱ្យមានភាពចម្រូងចម្រាស ចំពោះការជួយគាំទ្រដល់សង្គ្រាមអ៊ីរ៉ាក់ផងដែរ។

លោក Powell ជាទាហានអាជីពលេចធ្លោមួយរូប ធ្លាប់មកបំពេញបេសកកម្ម នៅក្នុងសង្គ្រាមវៀតណាម។ លោក Powell បានក្លាយទៅជាទីប្រឹក្សាសន្តិសុខជាតិស្បែកខ្មៅដំបូងគេ នៅចុងបញ្ចប់ នៃអាណត្តិលោកប្រធានាធិបតី Ronald Reagan។ លោក Colin Powell ធ្លាប់កាន់តំណែងជានាយអគ្គសេនាធិការចម្រុះអាមេរិកស្បែកខ្មៅវ័យក្មេងជាងគេ ក្រោមរដ្ឋការរបស់លោកប្រធានាធិបតី George H.W. Bush ។

ក្រោយពេលទទួលបានជ័យជម្នះ នៅក្នុងអំឡុងសង្គ្រាម នៅឈូងសមុទ្រ ដឹកនាំដោយសហរដ្ឋអាមេរិកនោះមក ប្រជាប្រិយភាពរបស់លោក បានកើនឡើងយ៉ាងខ្លាំង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ លោកត្រូវបានគេចាត់ទុក ជាគូប្រជែងដ៏សំខាន់ ដើម្បីក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់សហរដ្ឋអាមេរិក។ កេរ្តិ៍ឈ្មោះរបស់លោក Powell ត្រូវបានបំផ្លាញ ដោយសារលោកបានជំរុញឲ្យមានការស៊ើបការណ៍មិនពិត នៅចំពោះមុខអង្គការសហប្រជាជាតិ ដើម្បីតស៊ូមតិ ជុំវិញសង្គ្រាមអ៊ីរ៉ាក់។ ប៉ុន្ដែក្រោយមក លោក Powell បានចាត់ទុកថា ករណីនេះក្លាយជា «ស្នាមប្រឡាក់» នៅលើកំណត់ត្រារបស់លោក៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×