Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាយីអ៊ុនដាក់អារក្សជាន់មែន ! សេដ្ឋីអាមេរិកម្នាក់ ជាប់គុកអស់មួយជីវិត ហើយឆ្លងកូវីដ-១៩ទៀត

រដ្ឋធានីវ៉ាស៊ីនតោន ៖ សេដ្ឋីអចលនទ្រព្យរបស់សហរដ្ឋអាមេរិក ត្រូវបានតុលាការ រកឃើញទោសកំហុស ពាក់ព័ន្ធនឹងអំពើឃា.ត.កម្ម លើមិត្ដសម្លាញ់ដ៏ល្អរបស់ខ្លួន ហើយបានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ប៉ុន្ដែអ្វីដែលកាន់តែធ្ងន់ធ្ងរថែមទៀតនោះ មិនខុសពីពាក្យចាស់លោកពោលថា យីអ៊ុនដាក់អារក្សជាន់នោះទេ គឺគាត់បានឆ្លងជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ថា លោក Robert Durst វ័យ៧៨ឆ្នាំ ជាសេដ្ឋីអចលនទ្រព្យម្នាក់របស់សហរដ្ឋអាមេរិក។ បុរសវ័យចំណាស់ម្នាក់នេះ បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានមន្រ្ដីពន្ធនាគារ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ ក្រោយពេលគាត់ត្រូវបានតុលាការ កាត់ទោសដាក់ពន្ធនាគារ អស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃា.ត.កម្ម លើមិត្តសម្លាញ់ដ៏ល្អរបស់ខ្លួន កាលពីឆ្នាំ២០០០ គឺលោកស្រី Susan Berman។

សេដ្ឋីអចលនទ្រព្យរបស់អាមេរិក រូបនេះ បានសម្លាប់លោកស្រី Susan Berman ជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់គាត់ ដើម្បីបំបិទមាត់ កុំឲ្យលោកស្រី យករឿងរ៉ាវ នៃការបាត់ខ្លួនប្រពន្ធរបស់គាត់ មកនិយាយប្រាប់ប៉ូលិស។ ប៉ូលិសជឿថា លោក Robert Durst សេដ្ឋីអចលនទ្រព្យរបស់អាមេរិករូបនេះ បានសម្លាប់មនុស្ស២នាក់ផ្សេងទៀត។

បើតាមលោក Dick DeGuerin មេធាវីការពារក្ដីឲ្យទណ្ឌិត Robert Durst បានបញ្ជាក់ថា លោក Robert Durst សេដ្ឋីអចលនទ្រព្យ រូបនេះ បានឆ្លងជំងឺកូវីដ-១៩។ បច្ចុប្បន្ន គាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយកំពុងដាក់ម៉ាស៊ីនជំនួយការដកដង្ហើម។ សុខភាពរបស់គាត់ គឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ ជាងអ្វីដែលលោកបានឃើញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×