Sunday, December 5, 2021

ខ្ញុង វាយបកអ្នកវា.យប្រ.ហារ ពាក់ព័ន្ធលុយតុងទីន ជាមួយនាង សឿ សុធារ៉ា

ភ្នំពេញ ៖ បើទោះបីជារឿងរ៉ាវលុយតុងទីនរវាងអ្នកនាង ខ្ញុង និងអ្នកនាង សឿ សុធារ៉ា បានដោះស្រាយរួចទៅហើយក្តី ប៉ុន្តែរឿងរ៉ាវនេះហាក់មិនទាន់ស្ងាប់រលកកំដៅនៅឡើយទេ ខណៈនាង ខ្ញុង បានបន្តវា.យបកដោយពាក្យសម្តីទៅកាន់មហាជនមួយចំនួនដែលរិះគន់មកលើរូបនាង។

តារាកំប្លែងរូបនេះហាក់ដេកមិនលក់បក់មិនល្ហើយក្នុងពេល ដែលនាងបានឃើញមហាជនមួយចំនួនបែរជា មករិះគន់នាងទៅវិញពាក់ព័ន្ធរឿងលុយជាមួយនឹងសឿ សុធារ៉ា ។

នាងហាក់មិនសប្បាយចិត្តនូវពេលដែលមានមហាជនខ្លះពាក្យរិះគន់ និងស្តីបន្ទោសទៅលើអ្នកដែលជំពាក់លុយគេថាជារឿងមិនល្អ។
ពាក់ព័ន្ធរឿងនេះអ្នកនាង ខ្ញុង បានធ្វើការវាយបកតាមរយះសារបង្ហោះតាមហ្វេសប៊ុកថា តើក្នុងលោកនេះមានមនុស្សប៉ុន្មាននាក់ ដែលមិនចេះជំពាក់គេ សំខាន់មនុស្សមានការទទួលស្គាល់មានឆន្ទៈក្នុងការសងគេ ចុះអ្នកខំមិនវិញហេតុអី្វចាំបាច់ប្រមាថមើលងាយ វាមិនមែនជារឿងលួចឆក់ប្លន់ញៀនថ្នាំសម្លាប់មនុស្សដែលត្រូវឱ្យមកជេរប្រមាថនោះទេ ឬក៏បងប្អូនឪពុកម្ដាយអ្នកមិនធ្លាប់ជំពាក់គេទេ ជំពាក់គេវាមិនថោកទេមិនសងគេទើបវាថោក ។

នាងបញ្ជាក់ថា ក្នុងកាលៈទេសៈក្នុងពេលដែលពិបាកបំផុតអ្នកណាក៏ចេះទាល់ សុំខាន់គេទុកដង្ហើមឱ្យយើងដកឬអត់ បើគេចង់ធ្វើបាបជាន់ពន្លិចបំផ្លាញកិត្តិយស យើងទៅហើយ វាក៏មិនមានអ្វីអាក្រក់ដែរព្រោះវាមិនមែនជាទោសប្រហារជីវិត។
សូមអស់លោកអ្នកប្រមាថមើលងាយខំមិនគេស្ដីថាគេហ្នឹងគិតផង ថាវាជារឿងគួរជេរប្រមាថឬយ៉ាងណា គ្មាននរណាម្នាក់ចង់ឱ្យជីវិតខ្លួនឯងវេទនាទេ។

នាងថា សម្រាប់ខ្ញុំខំអស់លទ្ធភាពហើយ ដើម្បីកូនជាទីស្រឡាញ់របស់ខ្ញុំ មនុស្សយើងវាសនាមិនដូចគ្នាឡើយ បើអ្នកមានសេចក្តីសុខហើយកុំប្រមាទមើលងាយអ្នកដទៃ មួយសប្តាហ៍មានប្រាំពីថ្ងៃអង្គារពុធព្រហស្បតិ៍ មិនមែនមានតែថ្ងៃសុក្រមួយថ្ងៃឡើយ៕
រក្សាសិទ្ធិដោយ ៖ សំណាងSV