Saturday, October 23, 2021

មន្ត្រីក.ប.ប.​ បានរកឃើញបង្គា​ និងបង្កងទឹកសាប មានចាក់បញ្ចូលចាហួយ ប្រមាណ​ ៥០គីឡូក្រាម នៅផ្សារលក់គ្រឿងសមុទ្រផ្លូវត្រឡោកបែក

ភ្នំពេញ​ ៖​ មន្ត្រីក.ប.ប.​ ប្រចាំសាខារាជធានីភ្នំពេញ​ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រ នៅផ្សារលក់គ្រឿងសមុទ្រ ​ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ​ ៥៨៩​ (ផ្លូវត្រឡោកបែក)​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ​ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ​ តែបានរកឃើញថាបង្គា​ និងបង្កងទឹកសាបចំនួន​ ៥០.៥០គីឡូក្រាម​ មានចាក់បញ្ចូលសារធាតុចាហួយដើម្បីកេងប្រវ័ញ្ច​លើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ​ មន្ត្រីជំនាញបានធ្វើការពិន័យ​ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប