Saturday, October 23, 2021

ទ្រាំលែងបាន! ដេត ម៉ាលីណា ចេញមុខបកស្រាយ និង​ព្រមាន​ទៅ​កាន់​មនុស្ស​ម្នាក់​ ដែល​ចោទ​ថា​ខ្លួន​មាន​សាហាយ​ស្មន់ និង​ផឹក​ស៊ី​ឈ្មោះ​ប្រកែក​គ្នា ទើប​បណ្តាល​ឲ្យ…

ដូចដែលប្រិយមិត្ត​បានទទួលជ្រាបរួចមកហើយ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍​ដែលបា​នកេីតឡេីងកាលពីយប់ថ្ងៃ​ទី​១៣​ ខែ​តុលា ឆ្នាំ​២០២១​ នេះ​ ស្ថិត​នៅតាមបណ្តោយផ្លូវសហព័ន្ធ​រុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ ដោយមានរថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Rolls Royce​​ បានបើកបុ.កក្បាលនាគពុះចែកទ្រូងផ្លូវពេញមួយទំហឹង បណ្តាលឲ្យខ្ទេចមុខរថយន្តយ៉ាងដំណំតែម្តង ហើយរថយន្តបង្កគ្រោះថ្នាក់ខ្លួនឯងនេះផងដែរ ក៏ត្រូវបានដឹងយ៉ាងច្បាស់ថា គឺជារបស់អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ ។

តែយ៉ាងណាមិញ ទន្ទឹមនឹងកើតមានហេតុការណ៍ដ៏ញាក់សាច់នេះ ក៏ស្រាប់តែមានសារព័ត៌មានមួយចំនួនតូច ដែលទំនងបានដឹងពីបុគ្គលម្នាក់ ដែលហាក់បានដឹងរឿងហេតុច្បាស់ ដោយបានប្រាប់ថា មូលហេតុដែលអ្នកនាង​ដេត ម៉ាលីណា បើក Rolls Royce ជួបគ្រោះថ្នាក់យ៉ាងសាហា.វបែបនេះ គឺដោយសាររូបនាងបានឈ្លោះប្រកែកជាមួយប្រុសស្នេហ៍ម្នាក់​ ក្នុងស្ថានភាពស្រវឹងយ៉ាងជោកជាំ​ ហើយក៏បានបេីកឡានបោះពួយយ៉ាងលឿន តាមដេញបុ.កបុរសរូបនោះ តែក៏បានរេ​​ចង្កូត​ទៅបុ.ករបាំងពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្តង។

តែទោះយ៉ាងណា ក្រោយឃើញព័ត៌មានបានចុះផ្សាយលើកឡើងបែបនេះ គេក៏បានឃើញបុរសរងការចោទប្រកាន់ថាជាប្រុសស្នេហ៍ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Samka Kit បានចេញមុខបកស្រាយឲ្យមហាជនបានដឹងច្បាស់ថា៖ «ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា។ គ្រាន់តែបាយជុំគ្នាក៏អាចថាជាសាហាយបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហេីយ ហេីយទៅបាយជុំគ្នាក៏មិនមែនតែ២នាក់ទេគឺមានគ្នាច្រេីនសប្បាយលក្ខណៈមិត្តភាពសូម្បីតែអង្គុយក៏មិនដែលជាប់កៅអីគ្នាដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រឿងគ្រោះថ្នាក់ចរាចរណ៍សោះហេតុអីទាញដល់រឿងចោទជា សា ហា យ ដេីម្បីបំបាក់មុខខាងស្រីអោយកាន់តែខ្លាំងដូច្នេះតេីអ្នកណាជាអ្នកនៅពីក្រោយរឿងនេះបងប្អូនយល់ហេីយ។ បេីបេីកឡានដេញបុកគ្នាមែនគួរតែបញ្ចេញកាមេរ៉ាមកព្រោះតាមផ្លូវមានកាមេរ៉ាច្រេីនណាស់លាក់មិនជិតទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំយករឿងមិនពិតយកមកប្រឌិតដេីម្បីវា យប្រហាក្រោយខ្នងចឹងថោកទាបណាស់។ ការចោទប្រកាន់ទាំងនោះមានភ័ស្តតាងអ្វីខ្លះ? ឈប់សាងបាបទៅសំលាញ់ព្រោះខ្ញុំឃេីញថាបាបទាំងនោះបានតបស្នងឯងវិញច្រេីនណាស់ហេីយ សង្ស័យអ្វីមកសួរនាំបានកុំធ្វេីរឿងថោកទាបប្រឌិតឥតការពិតដូច្នេះគេហៅថាកំសាក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីចង់សួរនាំតេមកឆ្លេីយភ្លាមព្រោះយេីងក៏ជាមិត្តនឹងគ្នាដែរតែប្រហែលសំលាញ់លេងស្គាល់ខ្ញុំហេីយទេដឹងព្រោះសំលាញ់ឡេីងធំពេកភ្លេចអ្នកតូចតាចដូចខ្ញុំទេីបមិនសួរនាំ។ ហេីយសូមផ្តាំទៅអស់លោកសារពត៍មានខ្លះផងថាបេីច្បាស់ចាំផ្សាយកុំព្រាវៗព្រោះអស់លោកនឹងប្រឈមនឹងច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនទទួលលុយសំនូកគេគួរគិតដល់ហានិភ័យផង។ រៀនដល់កំរិតណាដែរបានលោកមានសិទ្ធយករូបខ្ញុំយកទៅបង្ហោះបែបនេះ? មានការអនុញ្ញាតពីសមីខ្លួនទេ? ឯកឧត្តមរដ្ឋមន្រ្តីគួរពិនិត្យមេីលវិជ្ជាជីវៈកូនចៅផងទាន កុំអោយខូចឈ្មោះដល់ស្ថាប័នជាតិព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយេីងរាល់ថ្ងៃដែរសូមជ្រាប»។

ដោយឡែក អ្នកនាង ដេត ម៉ាលីណា វិញ ក៏បានចេញមកបញ្ជាក់បន្ថែមធ្ងន់ៗថា៖ «ការពិតមាននាងខ្ញុំនិងបញ្ចេញភ័ស្តុតាងអ្នកដែលបានចោទ និងគំរាមខ្ញុំថានិងធ្វេីអោយបងប្អូនទាំងអស់គ្នាមានការយល់ច្រលំមកលេីរូបខ្ញុំមនុស្សប្រុសម្នាក់នេះ ពិតជាថោកទាបខ្លាំងណាស់ដែលហ៊ានបំភាន់ការពិតមកលេីរូបនាងខ្ញុំ និងមិត្តភក្ត័របស់ខ្ញុំថាជាសាហាយស្មន់និងគ្នា​ ទាំងដែលពួកខ្ញុំមិនបានមានទំនាក់ទំនងអ្វីលេីសពីមិត្តភក្តិទាល់តែសោះ​ ហេីយសារព័ត៍មានខ្លះដែលចុះបង្ខូចឈ្មោះខ្ញុំទាំងអស់​បេីនៅបន្តចុះព័ត៍មានមិនពិតខ្ញុំនិងដាក់ពាក្យបណ្តឹង មានតែមនុស្សថោកទាបទេដែលធ្វេីទង្វេីបែបនេះខ្ញុំនិងបញ្ចេញភស្តិតាងនៅថ្ងៃស្អែកមនុស្សប្រុសម្នាក់នេះពិតជាថោកទាបលេីសការគិតតេីពេលណាទេីបឈប់តាមចងកម្មពារខ្ញុំបន្តទៀតផ្តាំទៅមនុស្សប្រុសដែលថោកទាបម្នាក់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង