បរទេស ៖ ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានធ្លាក់ចុះមកនៅក្រោម ៣០០ ០០០នាក់ ហើយចំនួនឆ្លងនេះ គឺជាការធ្លាក់ចុះយ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ រាតត្បាត នៅលើភពផែនដីនេះ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ថា នៅលើពិភពលោកទាំងមូល រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជាង ២៩៩ ៤០៩នាក់ និងមានអ្នកស្លា.ប់ថ្មី ៤ ៥៣៧នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ២៣៨,៦៣លាននាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ជាង៤,៨លាននាក់ និងមានអ្នកជាសះស្បើយ ជាង ២១៥,៧លាននាក់។
ដោយឡែក អង់គ្លេស រកឃើញមានអ្នកឆ្លងកូវីដ-១៩ថ្មី ៣៤ ៥៧៨នាក់ និង មានករណីស្លា.ប់ថ្មី ៣៨នាក់។ គិតត្រឹមវេលាខាងលើនេះ អង់គ្លេស មានអ្នកឆ្លងកូវីដថ្មីច្រើនជាងគេបំផុត នៅលើពិភពលោក។ អង់គ្លេស មានអ្នកឆ្លងកូវីដ សរុបជាង ៨,១លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ១៣៧ ៧៣៥នាក់ និង មានអ្នកជាសះស្បើយ ជាង៦,៦លាននាក់។

សហរដ្ឋអាមេរិក រកឃើញអ្នកឆ្លងកូវីដថ្មី ២៤ ៦៩៤នាក់ និង មានករណីស្លា.ប់ថ្មី ៥១៧នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង៤៥,២លាននាក់ ស្លា.ប់ ជាង៧៣៣ ០០០នាក់ និង មានអ្នកជាសះស្បើយ ជាង ៣៤,៦លាននាក់។
ដោយឡែក ចិន ជាប្រទេសដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ត្រឹមតែ ២៤នាក់ តែមិនមានករណីស្លា.ប់ថ្មីនោះទេ។ ចិនឈរ នៅលើលេខរៀងទី១១២ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ៣៩៨នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៩១ ០៣១នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN
សូមមើលតារាងប្រទេសមួយចំនួន ដែលឆ្លងកូវីដច្រើនជាងគេ នៅលើពិភពលោក៖





