Saturday, October 23, 2021

wow..! បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​កម្ពុជាទើប​តែ​បាន​១​អាទិត្យ តែ Redmi 10 លក់ដាច់​ខ្លាំង​លើស​ពីការស្មាន

ស្មាតហ្វូន Redmi 10 របស់ក្រុមហ៊ុន Xiaomi ឃើញថាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់អត្រានៃការលក់ស្ទុះឡើងខ្ពស់ លើសពីការរំពឹងទុក ទាំងនៅក្នុងទីផ្សារអន្តរជាតិ និងក្នុងប្រទេសកម្ពុជា បន្ទាប់ក្រុមទើបតែបានបើកសម្ភោធក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែ កញ្ញា កន្លងទៅប៉ុណ្ណោះ។

ពិតណាស់ ជាមួយភាពលេចធ្លោនៃរូបរាង ក៏ដូចជាជម្រើសពណ៌ និងព្រមទាំងបច្ចេកវិទ្យាទំនើប ហើយតម្លៃទៀតសោតក៏សមរម្យបំផុតដ៏មិននឹកស្មាន ជាហេតុធ្វើធ្វើអោយអ្នកប្រើប្រាស់ទាំងឡាយ មិនអាចទប់ចិត្តបាន ក្នុងការជ្រើសរើសយក Redmi 10 មកប្រើយ៉ាងសុីវីល័យ។

ជាមួយគ្នានេះផងដែរ អ្នកដែលបាននិងកំពុងប្រើប្រាស់ Redmi 10 បានបង្ហើបប្រាប់ពីបទពិសោធន៍របស់ពួកគេជាមួយកំពូលស្មាតហ្វូននេះឲ្យថា “ខ្ញុំព្យាយាមស្វែងរកទូរស័ព្ទដែលបំពាក់នូវបច្ចេកវិទ្យាទំនើប គុណភាពខ្ពស់ និងតម្លៃសមរម្យនេះយូរមកហើយៗ ទីបំផុត Redmi 10 ក៏លេចរូបរាងឡើង! សម្រាប់ខ្ញុំវាហាក់ដូចជាការរកបានកំណប់មួយអុីចឹង! ហើយសំខាន់ខ្ញុំធុញបំផុតនៅពេលប្រើស្មាតហ្វូនដែលឆាប់អស់ថ្ម ព្រោះរំខានដល់ការងារមែនទែន! តែឥឡូវមាន Redmi 10 លែងបារម្ភទៀតហើយ!”

ដោយឡែក អ្នកល្បីៗខាងបច្ចេកវិទ្យា ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក៏មិនខុសប្លែកពីអ្នកប្រើប្រាស់ផ្សេងៗទៀតដែរ គឺថាពួកគាត់ពេញចិត្តខ្លាំងទៅលើបច្ចេកវិទ្យាទំនើបដែលមាននៅលើស្មានហ្វូនមួយនេះ ជាពិសេសគឺគុណភាពរបស់កាមេរ៉ា ព្រោះវាជាចំណែកមួយយ៉ាងធំនៅក្នុងជីវិតពួកគាត់ ដែលត្រូវបំពេញការងារ ថតរូប ថតវីដេអូជាប្រចាំ។

សូមបញ្ជាក់ថា Redmi 10 គឺជាស្មាតហ្វូនកម្រិតមធ្យម ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Helio G88 ដែលទើបចេញថ្មីៗនេះ។ វាក៏ប្រើប្រាស់នូវអេក្រង់កម្រិត FHD+ ទំហំ 6.5អ៊ីញ មានកម្រិត refresh rate 90Hz មានប្រព័ន្ធកាមេរ៉ាក្រោយ 4 គ្រាប់ទំហំ 50MP Main + 8MP Ultra-wide+ 2MP Macro+2MP Depth sensor និងកាមេរ៉ាសែលហ្វីមួយគ្រាប់ជាលែនទំលុះអេក្រង់ទំហំ 8MP។ លើសពីនេះ កំពូលទូរស័ព្ទស៊េរីថ្មីនេះក៏មានភ្ជាប់មកជាមួយរ៉េម (RAM) ទំហំ 4GB និង 6GB និងព្រមទាំងជាមួយ Memory ក្នុងម៉ាស៊ីនទំហំចាប់ 64GB ដល់ 128GB។ អ្វីដែលពិសេសទៀតនោះ គឺថ្មរបស់វាមានទំហំ 5,000mAh កំលាំងសាកថ្ម 18W ប្រតិបត្តិការដោយ MIUI12.5 នៅលើ Android 11។ Redmi 10 ក៏មានសែនស័រស្កែនក្រយ៉ៅដៃដោះសោរសុវត្ថិភាពនៅជាប់ជាមួយប៊ូតុងបិទបើកលើស៊ុមខាងស្តាំ និងមុខងារស្កេនមុខ រួមទាំងរន្ធដោតកាស 3.5mm, ប្រើស៊ីមកាត 4G LTE បានពីរ, Wi-Fi 5, IR Blaster, GPS និងរន្ធសាកថ្ម USB-C។ ហើយបើជាមួយជម្រើសពណ៌វិញ គឺមានដល់ទៅបី ប្រផេះ ស និងទឹកសមុទ្រ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺថាតម្លៃរបស់ត្រឹមតែ $159 ប៉ុណ្ណោះ សម្រាប់ទំហំ RAM 4GB និង មេម៉ូរី Memory 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយ Memory ដល់ទៅ 128GB គឺតម្លៃត្រឹមតែ $189 ប៉ុណ្ណោះ។

ដូច្នេះ សម្រាប់អតិថិជនដែលកំពុងស្វែងរកស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត នៅចាំអីទៀត! គឺលោកអ្នកអាចស្វែងរក Redmi 10 បាននៅតាមបណ្តារហាងលក់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖ CEN