រដ្ឋធានីឃ្វីតូ (Quito) ៖ ការវា.យប្រ.យុទ្ធសងសឹកគ្នាយ៉ាងបង្ហូរឈាម នៅក្នុងពន្ធនាគារមួយកន្លែង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុង Guayaquil នាភាគនិរតី នៃរដ្ឋធានីឃ្វីតូ បានបណ្ដាលឲ្យចំនួនអ្នកទោសបាត់បង់ជីវិត កើនដល់១១៨ និងជិត៨០នាក់ផ្សេងទៀត រងរបួស។

សារព័ត៌មាន Euro News បានផ្សាយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ថា រដ្ឋាភិបាលទីក្រុងឃ្វីតូ បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពគ្រាអាសន្ន ក្រោយមានអំពើហិង្សាវា.យប្រ.យុទ្ធគ្នា រវាងក្រុមអន្ធពាល នៅក្នុងពន្ធនាគារ បណ្ដាលឲ្យអ្នកទោសបាត់បង់ជីវិត កើនដល់១១៨នាក់ ហើយជិត៨០នាក់ផ្សេងទៀតរងរបួស។
លោក Guillermo Lasso ប្រធានាធិបតីអេក្ខាទ័រ បានបញ្ជាក់ថា អំពើហិ.ង្សា នៅក្នុងពន្ធនាគារខាងលើនេះ ធ្វើឲ្យចំនួនអ្នកស្លា.ប់កើនដល់១១៨នាក់។ នេះជាអំពើហិ.ង្សាដ៏ធំបំផុត នៅក្នុងពន្ធនាគារ នៃប្រទេសអេក្ខាទ័រ។

ដោយឡែកយោធាអេក្ខាទ័រ កាលពីថ្ងៃពុធ (ទី២៩ ខែកញ្ញា) ក៏បានទៅឡោមព័ទ្ធពន្ធនាគារនោះ ក្រោយពេលមានការវា.យប្រ.យុទ្ធសងសឹកគ្នាទៅវិញទៅមក រវាងក្រុមអន្ធពាល នៅក្នុងពន្ធនាគារ។ ក្រុមអ្នកទោសទាំងនោះ ត្រូវគេជឿថា មានទំនាក់ទំនងគ្នាជាមួយនឹងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ីក ដោយភាគច្រើនជាក្រុម Sinaloa និងក្រុម Jalisco ជំនាន់ថ្មី។
រដ្ឋាភិបាលអេក្ខាទ័រ បានដាក់ពង្រាយកងទ័ព និង រថក្រោះបានយាម នៅបរិវេណពន្ធនាគារ កាលពីថ្ងៃពុធ (ទី២៩ ខែកញ្ញា ឆ្នាំ២០២១) ខណៈប៉ូលិសជិះសេះល្បាត នៅលើបរិវេណ ដែលត្រូវប្រឈមមុខជាមួយសមាជិកគ្រួសាររបស់អ្នកទោស នៅខាងក្នុងពន្ធនាគារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN







