រដ្ឋធានីឃ្វីតូ (Quito) ៖ ការវាយប្រយុទ្ធសងសឹកគ្នាយ៉ាងបង្ហូរឈាម បានកើតឡើង នៅក្នុងពន្ធនាគារមួយកន្លែង បណ្ដាលឲ្យមានអ្នកទោសចំនួន១១៦នាក់ បាត់បង់ជីវិត និង៨០នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុង Guayaquil នាភាគនិរតី នៃរដ្ឋធានីឃ្វីតូ។

សារព័ត៌មាន Euro News បានផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋាភិបាលទីក្រុងឃ្វីតូ បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពគ្រាអាសន្ន ក្រោយមានអំពើហិ.ង្សាវា.យប្រ.យុទ្ធគ្នា រវាងក្រុមអន្ធពាល នៅក្នុងពន្ធនាគារ បណ្ដាលឲ្យមានអ្នកទោសជាង១១៦នាក់បាត់បង់ជិវិត ហើយ៨០នាក់ផ្សេងទៀត រងរបួស។
លោក Guillermo Lasso ប្រធានាធិបតីអេក្ខាទ័រ បានបញ្ជាក់ កាលពីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ថា ចំនួនអ្នកស្លា.ប់ពីការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម រវាងក្រុមអន្ធពាល នៅក្នុងពន្ធនាគារ បានកើនឡើងដល់១១៦នាក់ ខណៈអ្នករងរបួស៨០នាក់។

ដោយឡែកយោធាអេក្ខាទ័រ កាលពីថ្ងៃពុធ (ទី២៩ ខែកញ្ញា) ក៏បានទៅឡោមព័ទ្ធពន្ធនាគារនោះ ក្រោយពេលមានការវា.យប្រ.យុទ្ធសងសឹកគ្នាទៅវិញទៅមក រវាងក្រុមអន្ធពាល នៅក្នុងពន្ធនាគារ។ ក្រុមអ្នកទោសទាំងនោះ ត្រូវគេជឿថា មានទំនាក់ទំនងគ្នាជាមួយនឹងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ីក ដោយភាគច្រើនជាក្រុម Sinaloa និងក្រុម Jalisco ជំនាន់ថ្មី។
រដ្ឋាភិបាលអេក្ខាទ័រ បានដាក់ពង្រាយកងទ័ព និង រថក្រោះបានយាម នៅបរិវេណពន្ធនាគារ កាលពីថ្ងៃពុធ (ទី២៩ ខែកញ្ញា ឆ្នាំ២០២១) ខណៈប៉ូលិសជិះសេះល្បាត នៅលើបរិវេណ ដែលត្រូវប្រឈមមុខជាមួយសមាជិកគ្រួសាររបស់អ្នកទោស នៅខាងក្នុងពន្ធនាគារ៕រក្សាសិទ្ធិដោយ ៖ សារាយSN



