Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង ឡើងកាន់តំណែងកំពូល

រដ្ឋធានីព្យុងយ៉ាង ៖ ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បច្ចុប្បន្ន ត្រូវបានតែងតាំងឲ្យកាន់តំណែងកំពូលមួយ នៅក្នុងប្រទេសកុម្មុយនីស្ដមួយនេះ។

សារព័ត៌មានគ្រប់គ្រងរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ថា លោកស្រី គីម យូជុង (Kim Yo-jong) ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងឱ្យកាន់តំណែងកំពូលមួយ នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ លោកស្រី នឹងកាន់កាន់កាប់តំណែងមួយ នៅក្នុងគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នកំពូលមួយរបស់ប្រទេសកូរ៉េខាងជើង។ លោកស្រី គីម យូជុង ក្លាយជាស្ត្រីកូរ៉េខាងជើងដំបូងគេបំផុត កាន់កាប់តំណែងកំពូលនេះ។

លោកស្រី គីម យូជុង ជាស្រ្ដីដ៏មានអំណាចបំផុត នៅក្នុងប្រទេសកូរ៉េខាងជើង។ លោកស្រីធ្លាប់ត្រូវបានទដកហូតតំណែង រួចហើយដំឡើងឋានៈវិញ ក្នុងរយៈពេលចុងក្រោយនេះ។ បច្ចុប្បន្នលោកស្រី ក្លាយជាស្រ្ដីកូរ៉េខាងជើងដំបូងគេ ត្រូវបានតែងតាំងឲ្យជាសមាជិកជាន់ខ្ពស់ នៃគណៈកម្មការកិច្ចការរដ្ឋ ដែលជាតំណែងខ្ពស់បំផុតមួយ នៅក្នុងប្រទេសនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×