Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ក្សត្រីជប៉ុនមួយអង្គ បោះបង់ចោលឋានៈក្នុងរាជវង្ស មកយករាស្រ្ដសាមញ្ញ

រាជធានីតូក្យូ ៖ ម្ចាស់ក្សត្រីជប៉ុនមួយអង្គ បានសម្រេចព្រះទ័យ បោះបង់ចោលសែរាជវង្សអធិរាជប៉ុន ហើយចាប់យករាស្រ្ដសាមញ្ញជាគូអនាគត ហើយលុបចោលគម្រោងចំណាយជា១លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវរងការរិះគន់ ជុំវិញគូដណ្ដឹងរបស់ព្រះនាងដែលជាអតីតសិស្សរួមថ្នាក់ជាមួយគ្នា។

បណ្ដាញទូរទស្សន៍ CNN បានផ្សាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយដកស្រង់ បណ្ដាញផ្សព្វផ្សាយរបស់ជប៉ុន ដែលបានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកញ្ញាថា ម្ចាស់ក្សត្រី Mako របស់ជប៉ុន គ្រោងនឹងមិនចំណាយប្រាក់មួយលានដុល្លារ សម្រាប់ការរៀបការរបស់ព្រះនាងជាមួយមិត្តរួមថ្នាក់ នៅមហាវិទ្យាល័យនោះទេ។ ការបញ្ជាក់យ៉ាងច្បាស់ សម្រាប់ការរៀបការ ដែលត្រូវបានពន្យារពេល អស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ ក៏ដោយសារមានរឿងចម្រូងចម្រាស ជុំវិញនឹងគូដណ្តឹងរបស់ព្រះនាង។

ម្ចាស់ក្សត្រី ម៉ាកូ (Mako) មានព្រះជន្ម២៩វស្សា ត្រូវជាព្រះនត្ដា (ចៅ) របស់អធិរាជ អាគីហ៊ីតូ (Akihito) បានភ្ជាប់ពាក្យជាមួយនឹងមិត្តរួមថ្នាក់របស់ព្រះនាង គឺលោក Kei Komuro កាលពីឆ្នាំ២០១៧។ ប៉ុន្ដែនៅឆ្នាំបន្ទាប់ ព្រះនាងបានពន្យារពេលពិធីរៀបការជាមួយនឹងគូដណ្ដឹង។ ក្រោយមកទៀត គូស្នេហ៍ទាំង២នាក់នេះ បានប្រកាសថា នឹងរៀបការ ក្នុងពេលឆាប់ ហើយត្រូវការពេលវេលាច្រើន ដើម្បីរៀបចំគម្រោងអនាគត រវាងព្រះនាង និងស្វាមី។

ប្រភពពីរាជវង្សានុវង្ស នៃស្ដេចជប៉ុន បានប្រាប់បណ្ដាញផ្សព្វផ្សាយ CNN ថា ការពន្យារពេលនេះ ក៏ដោយសារតែខ្វះការរៀបចំ។ ប៉ុន្ដែបើតាមច្បាប់ជប៉ុន ដែលមានអាយុកាលជាច្រើនសតវត្សរ៍កន្លងមកហើយនោះ បានចែងថា ការរៀបចំរាជាភិសេក (រៀបការ) រវាងសមាជិករាជវង្សានុវង្ស និងរាស្រ្ដសាមញ្ញ អាចទាមទារឲ្យព្រះនាង Mako ត្រូវប៉ះបង់ចោលឋានៈរបស់ព្រះនាង នៅក្នុងសែរាជវង្ស។

បើតាមបណ្ដាញផ្សព្វផ្សាយ NHK និង បណ្ដាញផ្សព្វផ្សាយផ្សេងៗទៀត បានផ្សាយថា សមាជិក ដែលចាកចេញ ក៏មានសិទ្ធិទទួលបានការទូទាត់ផងដែរ។ ប៉ុន្ដែទោះយ៉ាងណា រដ្ឋាភិបាល គ្រោងនឹងយល់ព្រមថា ម្ចាស់ក្សត្រីបដិសេធការទូទាត់ ដែលមានទឹកប្រាក់ រហូតដល់ ១៥០លានយ៉េន (១,៣៥ លានដុល្លារ) សម្រាប់រាជវង្សានុវង្ស បោះបង់ឋានៈរបស់ពួកគេ ដើម្បីរៀបការជាមួយរាស្រ្ដសាមញ្ញ ចំពេលមានការរិះគន់ជាសាធារណៈ អំពីគូដណ្តឹងរបស់ព្រះនាង។

បណ្ដាញទូរទស្សន៍ NHK បានផ្សាយថា ពិធីអាហារអាពាហ៍ពិពាហ៍របស់ម្ចាស់ក្សត្រី អាចនឹងប្រកាស នៅក្នុងខែតុលា។ គូស្នេហ៍ទាំង២នាក់នេះ មានគម្រោងទៅរស់នៅសហរដ្ឋអាមេរិក។

ច្បាប់អធិរាជ អនុញ្ញាតឱ្យបល្ល័ង្ក ត្រូវបានប្រគល់ទៅក្សត្រ ជាអ្នកស្នងរាជ្យប៉ុណ្ណោះ។ ចំណែកម្ចាស់ក្សត្រី ដែលមិនទាន់រៀបចំអភិសេក ក៏នឹងត្រូវបាត់បង់ឋានៈ នៅក្នុងសែរាជវង្ស ប្រសិនបើពួកគេរៀបការជាមួយរាស្រ្ដសាមញ្ញ។ ប៉ុន្ដែករណីនេះ លទ្ធភាព អាចធ្វើឲ្យសែរាជវង្សអធិរាជ គ្មានសមាជិកគ្រប់គ្រាន់ សម្រាប់បំពេញភារកិច្ចសាធារណៈរបស់រាជវង្សផងដែរ៕ រក្សាសិទ្ធិដោយ៖សារាយSN

×