Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ វិលទៅរករបបអតីតកាល ព្រមានដាក់ទោសធ្ងន់ដល់ជាង កាត់ឬកោរពុកមាត់

រដ្ឋធានីកាប៊ូល ៖ រហូតមកដល់ពេលនេះ តាលីបង់ ចាប់ផ្ដើម រំលោភបំពាន់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាបណ្ដើរៗ ដោយព្រមានដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ជាងកាត់សក់ ដែលកាត់សក់ដល់អតិថិជន យកស្ទីលតាមបែបអាមេរិកាំង និងកោរពុកមាត់។

សារព័ត៌មាន CNN បានចេញផ្សាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ថា បច្ចុប្បន្ន ជាងកាត់សក់ទាំងអស់ នៅក្នុងខេត្ត Helmand នាភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានអាជ្ញាធរតាលីបង់ ហាមឃាត់ការកោរ ឬកាត់ពុកមាត់ និងការស្ដាប់តន្ដ្រី។ ក្រៅពីនេះទៀត តាលីបង់ ក៏បានព្រមានដល់ជាងកាត់សក់ទាំងអស់ អាចប្រឈមមុខនឹងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ ប្រសិនបើពួកគេបន្ដកាត់ ឬកោរពុកមាត់ និងលេងភ្លេង។

អាជ្ញាធរតាលីបង់ នៅក្នុងខេត្ត Helmand បានចេញសេចក្ដីជូនដំណឹង ដោយព្រមាន ថា ការកាត់ពុកមាត់ ជាការប្រឆាំងនឹងច្បាប់សាសនាអ៊ិស្លាម (Anti-Sharia)។ បទបញ្ជាស្រដៀងគ្នានេះ ត្រូវបានគេប្រកាស នៅក្នុងរដ្ឋធានីកាប៊ូល និង នៅទីក្រុងហេរ៉ាត់ (Herat) នាភាគខាងលិច ប្រទេសអាហ្វហ្គានីស្ថាន ដែរ។ ការប្រកាសបែបនេះ ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ចំពោះសកម្មភាពរបស់ពួកតាលីបង់ ហើយពួកគេមករកជាងកាត់សក់ ដោយសុំត្រឹមតែកាត់សក់ធម្មតាតែប៉ុណ្ណោះ។

អាជ្ញាធរតាលីបង់ នៅក្នុងខេត្ត Helmand បានប្រកាសថា «មិនមានអ្នកណាម្នាក់ មានសិទ្ធិតវ៉ានោះឡើយ។ អាជ្ញាធរតាលីបង់ បានព្រមានថា ការកោរពុកមាត់ មិនត្រូវបានអត់ឱនឲ្យ ដោយច្បាប់សាសនាអ៊ិស្លាម ឬ Sharia Law នោះឡើយ»។

ការព្រមានដាក់ទោសទណ្ឌបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន នឹកឃើញដល់យុគសម័យដ៏ព្រៃផ្សៃ ដែលតាលីបង់ បានគ្រប់គ្រងអំណាច ចន្លោះពីឆ្នាំ១៩៩៦-២០០១។ អាជ្ញាធរតាលីបង់ នាពេលនោះ បានប្រព្រឹត្ដអំពើឃោ.រឃៅ ព្រៃផ្សៃ ក្នុងការដាក់ទោសទណ្ឌដល់បុរសអាហ្វហ្គានីស្ថានណាម្នាក់ ដែលបានកាត់ ឬកោរពុកមាត់។ ដោយឡែកស្រ្ដីវិញ ក៏រងនូវទណ្ឌកម្មយ៉ាងឃោរឃៅដែរ ប្រសិនបើស្រ្ដីណាម្នាក់ មិនព្រមស្លៀកពាក់ឃ្លុំបិទបាំងរាងកាយ ជិត តាមបទបញ្ជារបស់ពួកគេ៕រក្សាសិទ្ធិដោយ៖សារាយSN

×