រដ្ឋធានីកាប៊ូល ៖ ក្រោយពេលពួកតាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន មិនទាន់បានប៉ុន្មានផង អាជ្ញាធរតាលីបង់ បានចាប់ផ្ដើមប្រព្រឹត្ដអំពើឃោរ.ឃៅ ដូចអ្វីដែលគេធ្លាប់គ្រប់គ្រង កាលពីមុន ដោយបានចងព្យួរសា.កស.ពបុរស៤នាក់ ក្រោមការចោទប្រកាន់ថា ជាសា.កស.ពរបស់ក្រុមចាប់ជំរិត។

សារព័ត៌មាន Al Jazeera បានផ្សាយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ថា តាលីបង់ បានចងព្យួរសា.កស.ពបុរសចំនួន៤នាក់ តាមអ្វីដែលពួកតាលីបង់អះអាងថា ពួកគេបានបា.ញ់ស.ម្លាប់បុរស៤នាក់ ជាក្រុម «ចាប់ជំរិតមនុស្ស»។ សា.កស.ពរបស់ជនសង័្សយ ត្រូវបានតាលីបង់ បានយកមកចងភ្ជាប់នឹងដងសន្ទួចរថយន្ដស្ទួច បង្ហាញជាសាធារណៈ នៅក្នុងទីក្រុងហេរ៉ាត់ (Herat) ដែលជាទីក្រុងធំទី៣ ស្ថិតនៅភាគខាងលិច ប្រទេសអាហ្វហ្គានីស្ថាន។
សកម្មភាពព្យួរសា.កស.ពដ៏គួរឲ្យរន្ធត់នេះ និង បង្ហាញពីទង្វើដ៏ព្រៃផ្សៃនោះ បានកើតឡើង មួយថ្ងៃ ក្រោយពេលមេដឹកនាំតាលីបង់ដ៏ល្បីខាងអំពើឃោរ.ឃៅម្នាក់ បានព្រមានថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដូចជា ការប្រ.ហារជីវិត និងការកា.ត់ដៃជើង នឹងអនុវត្តឡើងវិញ។ តាលីបង់ បានបា.ញ់ស.ម្លាប់មនុស្ស៤នាក់ តាមអ្វីដែលពួកគេចាត់ទុកជនសង័្សយទាំងនោះ ជាក្រុមចាប់ជំរិត ហើយយកសា.កស.ពមកព្យួរ នៅទីលានសាធារណៈស្ថិតក្នុងទីក្រុង Herat ។

តាលីបង់ បានអះអាថា ជនសង័្សយទាំង៤នាក់នោះ គឺជាក្រុមចាប់ជំរិត។ ជនទាំងនោះបានចាប់ជំរិតអ្នកជំនួញ២នាក់ឪពុក និង កូន នៅក្នុងទីក្រុង Herat ។ ដោយសារតែជនទាំងនោះប្រព្រឹត្ដបែបនេះ ទើបតាលីបង់បា.ញ់ស.ម្លាប់។ ដោយឡែក ជនរងគ្រោះជាអ្នកជំនួញទាំង២នាក់ ឪពុក និងកូននោះ ត្រូវបានរំដោះ ដោយសារសុវត្ថិភាព។
លោក Wazir Ahmad Seddiqi ជាម្ចាស់ហាង រស់នៅក្នុងតំបន់នោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា សា.កស.ពចំនួន៤នាក់ ត្រូវបាននាំយកមកកាន់ទីលានចំនួន៤ផ្សេងគ្នា ដើម្បីព្យួរក្នុងទីក្រុង។
លោក Maulwai Shair អភិបាលរងក្រុង បានបញ្ជាក់ថា ការបង្ហាញសា.កស.ព ត្រូវបានធ្វើឡើង ជាការគំរាម ដើម្បីទប់ស្កាត់ការចាប់ពង្រត់បន្ថែមទៀត។ បុរសទាំងនោះ ត្រូវបានស.ម្លាប់ នៅក្នុងការប្រយុទ្ធគ្នា ដោយកាំភ្លើង បន្ទាប់ពីក្រុមតាលីបង់ដឹងថា ពួកគេបានចាប់ពង្រត់អ្នកជំនួញម្នាក់ និងកូនប្រុស។
ចាប់តាំងពីបានឡើងកាន់អំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមតាលីបង់បានសន្យាមិនអនុវត្តតឹងរ៉ឹង ដូចកាល ពីពួកខ្លួន ធ្លាប់គ្រប់គ្រង នៅក្នុងអំឡុងឆ្នាំ១៩៩៦-២០០១នោះឡើយ។ ប៉ុន្តែគេមានរបាយការណ៍ជាច្រើន ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស នៅទូទាំងប្រទេស បង្កឡើង ដោយតាលីបង់៕រក្សាសិទ្ធិដោយ ៖ សារាយSN












