Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកហិរញ្ញវត្ថុក្រុមហ៊ុនហួវ៉ៃ រួចចេញពីការឃុំឃាំងភ្លាម ឡើងយន្ដហោះទៅចិនភ្លែត

បរទេស ៖ នៅទីបំផុត កាណាដា បានសម្រេចចិត្តដោះលែងនាយកហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាហួវ៉ៃ ក្រោយមានការកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជអាជ្ញា ហើយភ្លាមៗនោះ លោកស្រី បានឡើងយន្ដហោះ វិលត្រឡប់ទៅកាន់ប្រទេសចិនវិញ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ថា លោកស្រី Meng Wanzhou នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា «Huawei» បានឡើងជិះយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ធ្វើដំណើរទៅកាន់ទីក្រុង Shenzhen ប្រទេសចិន ក្រោយពេលដោះលែង។ ករណីរបស់លោកស្រី Meng បានកើតចេញពីការចរចា រវាងអ្នកការទូតសហរដ្ឋអាមេរិក និងចិន។

លោកស្រី Meng Wanzhou នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា «Huawei» ត្រូវបានអាជ្ញាធរកាណាដា ចាប់ឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទ «កេងបន្លំ» តាមសំណើរបស់សហរដ្ឋអាមេរិក នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៨។ ប៉ុន្ដែកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិក បានទម្លាក់ចោលសំណើធ្វើបត្យាប័ន សម្រាប់លោកស្រី Meng Wanzhou ។

សំណុំរឿងក្ដីរបស់លោកស្រី Meng Wanzhou បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង រហូតបង្កឲ្យតានតឹងផ្នែកទំនាក់ទំនងការទូត កាន់តែខ្លាំងឡើង ជាមួយនឹងសហរដ្ឋអាមេរិក និងកាណាដា។ ដោយឡែកអាជ្ញាធរចិនវិញ ក៏បានចាប់ខ្លួនពលរដ្ឋកាណាដា ធ្វើឲ្យឱ្យមានការចោទប្រកាន់ថា ចិនបានឃាត់ខ្លួនពលរដ្ឋរបស់ខ្លួន ជាការសងសឹក ប៉ុន្ដែក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់នោះ។

លោកស្រី Meng Wanzhou នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា «Huawei បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយការដោះលែង ចេញពីការឃុំឃាំងរបស់កាណាដា ថា «ជីវិតរបស់ខ្លួន នឹងមានការផ្លាស់ប្ដូរ។ សំណុំរឿងចោទប្រកាន់ខាងលើនេះ ពិតជាបានរំខានដល់ពេលវេលារបស់ខ្ញុំ។ ដុំពពកខ្មៅបានរសាយបាត់អស់ តែខ្ញុំនឹងមិនបំភ្លេចពីបំណងប្រាថ្នាល្អទាំងអស់ ដែលខ្ញុំបានទទួលពីមនុស្ស នៅជុំវិញពិភពលោក»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×