Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NCDC ថៃ បន្ថយចំនួនធ្វើចត្ដាឡីស័ក ជាវិធីសាស្រ្ដល្អ ជួយឲ្យវិស័យទេសចរណ៍ឡើងវិញ

រាជធានីបាងកក ៖ ដោយសារតែវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងតែរងគ្រោះខ្លាំង ពីវិបត្ដិជំងឺកូវីដ-១៩ ហើយស្របពេលនឹងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា កំពុងតែពង្រឹង និងស្ដារវិស័យទាំងនេះឡើងវិញផងនោះ ស្ថាប័នជំនាញសុខាភិបាល ថៃ នឹងសម្រេចបន្ថយ ចំនួនថៃធ្វើចត្ដាឡីស័ក។

បើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហៅកាត់ NCDC នឹងស្នើឲ្យកាត់បន្ថយ រយៈពេលធ្វើចត្ដាឡីស័ក សម្រាប់ភ្ញៀវទេសចរបរទេស។ នេះជាវិធានការដ៏ល្អមួយ សម្រាប់ស្ដារវិស័យទេសចរណ៍ និង ជំរុញសេដ្ឋកិច្ចរបស់ថៃ ដែលកំពុងតែរងគ្រោះពីវិបត្ដិជំងឺកូវីដ ឲ្យងើបឡើងវិញ។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង ហៅកាត់ DDC បានបញ្ជាក់ថា ការកាត់បន្ថយ រយៈពេលធ្វើចត្ដាឡីស័ក នឹងផ្អែកទៅលើករណីនីមួយៗ។ ករណីនេះ លោកនឹងនិយាយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសុខាភិបាល ដែលដឹកនាំ ដោយលោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ។ រីឯ DDC មានគោលបំណង ចង់កាត់បន្ថយ រយៈពេលធ្វើចត្ដាឡីស័ក មកនៅត្រឹមតែ៧ថ្ងៃ សម្រាប់អ្នកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ និងអ្នកបានធ្វើតេស្ដ ដោយម៉ាស៊ីន RT-PCR ។ ប្រសិនបើសំណើនេះ ត្រូវបានអនុម័ត ពួកគេនឹងត្រូវសាកល្បង តាមវិធីសាស្រ្ដនេះ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការធ្វើចត្ដាឡីស័ក រយៈពេល១៤ថ្ងៃ នាពេលបច្ចុប្បន្ននេះ ក៏នៅតែបន្ដធ្វើ សម្រាប់ភ្ញៀវទេសចរ មកដល់តាមផ្លូវគោក ហើយមិនមានលិខិតបញ្ជាក់ ពីការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩។ អ្នកទេសចរទាំងនោះ ក៏នៅតែធ្វើតេស្ដ ដោយឧបករណ៍ PT-PCR Test ចំនួន២លើក នៅក្នុងអំឡុងពេលមកដល់ និងក្រោយការធ្វើចត្ដាឡីស័ក ចន្លោះពី១២-១៣ថ្ងៃ៕រក្សាសិទ្ធិដោយ៖សារាយSN

×