Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលក្នុងស្រុកសរុបរបស់ថៃ ធ្លាក់ចុះមកនៅត្រឹម ០,៨ភាគរយ

រាជធានីបាងកក ៖ រហូតមកដល់ពេលនេះ ថៃនៅតែរងគ្រោះពីការរាតត្បាត ពីជំងឺកូវីដ-១៩ ដែលធ្វើឲ្យប្រទេសនៅតំបន់អាស៊ានមួយនេះ ដែលធ្លាប់តែទទួលបានប្រាក់ចំនួនច្រើន ពីវិស័យទេសចរណ៍ រងផលប៉ះពាល់យ៉ាងខ្លាំង ក៏ដូចជា វិស័យផ្សេងៗ ត្រូវជាប់គាំង មិនអាចជួយជំរុញឲ្យសេដ្ឋកិច្ចមានកំណើនបាន ហើយត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាត់បន្ថយការវាយតម្លៃផលិតផលសរុប (GDP) នាឆ្នាំ២០២១របស់ប្រទេសថៃ ឲ្យធ្លាក់ចុះពី៣ភាគរយ មកនៅ០,៨ភាគរយ នៅក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩។

សារព័ត៌មាន The Nation Thailand បានចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីមុន បានប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២១របស់ថៃ ៣ភាគរយ នៅក្នុងខែមេសា នៅក្នុងអំឡុងពេលការរាតត្បាតពីជំងឺកូវីដទាំងអាស៊ី ប៉ុន្ដែនៅពេលនេះ ADB បានទម្លាក់ការព្យាករណ៍នេះ មកនៅត្រឹម០,៨ភាគរយ នៅក្នុងអំឡុងពេលរោគរាតត្បាតនេះ។

បើតាមទស្សនវិស័យរបស់ ADB បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ សម្រាប់ឆ្នាំ ២០២២ ក៏ត្រូវបានទម្លាក់ ពី ៤,៥ មកនៅ ៣,៩ ភាគរយ។ ក្រៅពីនេះ ADB ក៏បានទម្លាក់ទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ២០២១របស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍ នៅអាស៊ីទាំងអស់ដែរ៕រក្សាសិទ្ធិដោយ៖សារាយSN

×