បុរីញូវយ៉ក ៖ ប្រធានាធិបតីចិន បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា ក្រុងប៉េកាំង នឹងឈប់ផ្ដល់ជំនួយហិរញ្ញវត្ថុទៅក្រៅប្រទេស សម្រាប់សាងសង់រោងចក្រថាមពលអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម បន្ដទៀតហើយ។ នេះបើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ។

លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា ចិននឹងឈប់ផ្តល់មូលនិធិ ដល់គម្រោងសាងសង់ថាមពលដើរដោយធ្យូងថ្មថ្មី នៅតាមប្រទេសនានាបន្ដទៀតហើយ។ ពិភពលោកតែងតែលើកឡើង អំពីបញ្ហាអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។
កាលពីពេលកន្លងមក ចិន បានគាំទ្រដល់គម្រោងសាងសង់ថាមពលដើរដោយធ្យូងថ្មី នៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមមាន ឥណ្ឌូនេស៊ី និង បង់ក្លាដែស ដែលនាំឲ្យមានសម្ពាធការទូតយ៉ាងធ្ងន់ធ្ងរ ជំរុញឲ្យបញ្ចប់ការផ្តល់ហិរញ្ញប្បទាន សម្រាប់ជួយដល់ពិភពលោក ឲ្យសម្រេចតាមគោលដៅ នៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដើម្បីកាត់បន្ថយការបញ្ចេញកាបូននេះ៕រក្សាសិទ្ធិដោយ ៖ សារាយCEN




