Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានអង្គការសហប្រជាជាតិ ព្រមានចិន និងសហរដ្ឋអាមេរិក ឲ្យគេចពីការបង្កើតសង្គ្រាមត្រជាក់ជាថ្មី

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្ដាលី បានប្រកាសពីកិច្ចព្រមព្រៀងថ្មី Aukus ដើម្បីទប់ទល់នឹងឥទ្ធិពរបស់ចិន ដែលកំពុងតែកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យតំបន់នោះកាន់តែឡើងកម្ដៅ នាំឲ្យប្រឈមមុខដាក់គ្នា ទើបប្រធានអង្គការសហប្រជាជាតិ បានព្រមានដល់ប្រទេសមហាសេដ្ឋកិច្ចលេខ១ និង មហាយក្ស នៅអាស៊ី ត្រូវតែបញ្ចៀសនូវការផ្ទុះឡើងសង្រ្គាមត្រជាក់សាជាថ្មី។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាន អំពីសង្គ្រាមត្រជាក់ថ្មី នាពេលអនាគត អាចនឹងកើតឡើង រវាងចិន និងសហរដ្ឋអាមេរិក។ ប៉ុន្ដែលោកអគ្គលេខាធិការ UN បានអង្វរដល់ប្រទេសមហាអំណាចទាំងពីរ ត្រូវស្ដារទំនាក់ទំនង ដែលបែកបាក់នោះ ឲ្យបានល្អឡើងវិញ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UN) ដែលមានមេដឹកនាំរបស់ពិភពលោក ចូលរួម ថា «យើងត្រូវការបញ្ចៀសនូវសង្គ្រាមត្រជាក់សាជាថ្មី ព្រោះវានឹងបង្កនូវផលលំបាកខ្លាំងជាងសង្គ្រាមត្រជាក់ កាលពីអតីតកាល។ ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២នេះ គឺសហរដ្ឋអាមេរិក និងចិន គួរតែងាកមកធ្វើកិច្ចសហប្រតិបត្ដិការ លើអាកាសធាតុ និងចរចាគ្នា វិលទៅរកភាពរឹងមាំ លើពាណិជ្ជកម្ម និងបច្ចេកវិទ្យា បើទោះជាមានការបែកបាក់ខាងនយោបាយ ជាប់ទាក់ទងនឹងសិទ្ធិមនុស្ស សេដ្ឋកិច្ច សន្តិសុខតាមអ៊ីនធើរណិត និងអធិបតេយ្យភាព នៅសមុទ្រចិនខាងត្បូង ក្ដី»។

ប្រធានអង្គការសហប្រជាជាតិ បានផ្ដល់បទសម្ភាន៍មួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី១៩ ខែកញ្ញា ថា «ជាអកុសល បច្ចុប្បន្នេះ យើងនៅតែមានបញ្ហាប្រឈមមុខខ្លាំង»។

លោកប្រធានអង្គការសហប្រជាជាតិ បានបន្ដថា «យើងត្រូវការបង្កើតទំនាក់ទំនងតាមមុខងារឡើងវិញ រវាងមហាអំណាចទាំងពីរនេះ ព្រោះវាជាការចាំបាច់ ក្នុងការដោះស្រាយបញ្ហាវ៉ាក់សាំងបង្ការកូវីដ-១៩ បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមរបស់ពិភពលោកជាច្រើនទៀត ដែលមិនអាចដោះស្រាយបាន ដោយមិនមានទំនាក់ទំនង ប្រកបដោយការស្ថាបនា នៅក្នុងសហគមន៍អន្តរជាតិ ហើយជាពិសេស ក្នុងចំណោមបណ្ដាប្រទេសមហាអំណាច»។

អស់រយៈពេល២ឆ្នាំកន្លងមកហើយ លោក Antonio Guterres បានព្រមានដល់មេដឹកនាំពិភពលោក អំពីហានិភ័យរបស់ពិភពលោក អំពីបែកបាក់គ្នាជា២ ជាមួយនឹងសហរដ្ឋអាមេរិក និងចិន ដោយបង្កើនការប្រជែងខាងអ៊ិធើរណេត រូបិយប័ណ្ណ ពាណិជ្ជកម្ម ច្បាប់ហិរញ្ញវត្ថុ ហើយយុទ្ធសាស្រ្ដភូមិសាស្រ្ដនយោបាយ និងយោធាផ្ទាល់ខ្លួនរបស់ពួកគេ។

លោក Antonio Guterres បានបញ្ជាក់ជាដដែលៗ ដោយព្រមាន នៅក្នុងកិច្ចសម្ភាសន៍របស់ AP ថា យុទ្ធសាស្រ្ដប្រជែងភូមិសាស្រ្ដនយោបាយ និងយោធា នឹងធ្វើឲ្យគ្រោះថ្នាក់ខ្លាំង ហើយវានឹងពុះចែកពិភពលោក។ ដូច្នេះទំនាក់ទំនងប្រកបដោយស្ថាបនា ត្រូវតែស្ដារឡើងវិញ …ហើយធ្វើឲ្យឆាប់៕រក្សាសិទ្ធិដោយ៖សារាយSN

×