រាជធានីបាងកក ៖ ជនជាតិថៃជាច្រើននាក់ បានប្រមូលរថយន្ដតាក់ស៊ីរបស់ពួកគេ ប្រហែល៥០០គ្រឿង យកមកបង្កើតជាសួនច្បារ សម្រាប់ទាក់ទាញអ្នកទស្សនា ឲ្យកាន់តែច្រើនឡើង។

សារព័ត៌មាន Borneo Bulletin បានចេញផ្សាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ថា មានកម្មករជាច្រើននាក់ មកពីសហករណ៍រថយន្ដតាក់ស៊ី ចំនួន២ក្រុម បានប្រមូលផ្តុំគ្នា នៅសួនច្បារខ្នាតតូចៗជាច្រើន នៅសប្តាហ៍នេះ។ ចំណែកនៅលើដំបូលរថយន្ដរបស់ពួកគេ បានដាក់ដី សម្រាប់ដាំបន្លែជាច្រើនប្រភេទ រួមមាន ប៉េងប៉ោះ ត្រសក់ និងសណ្តែកកួរ។
លោក Thapakorn Assawalertkul នាយកប្រតិបត្ដិ វ័យ៥៤ឆ្នាំ បានបញ្ជាក់ថា សហករណ៍រថយន្ដតាក់ ចំនួន២ គឺ Ratchapruk និង Bovorn ឥឡូវមានរថយន្ដ ចំនួន៥០០គ្រឿង បានប្រមូលផ្ដុំគ្នា យកមកធ្វើជាសួនច្បារសិប្បនិមិត្ត។ សួនរថយន្ដនោះ អាចឲ្យមនុស្សអង្គុយ រហូតដល់ ២ ៥០០នាក់។

លោក Thapakorn Assawalertkul បានបន្ដថា ជាមួយនឹងវិថី ក្នុងរាជរដ្ឋធានី មានសភាពស្ងប់ស្ងៀម រហូតមកដល់ពេលថ្មីៗនេះ ដោយមានការប្រកួតប្រជែងច្រើនពេក សម្រាប់ថ្លៃធ្វើដំណើរ ជាហេតុធ្វើឱ្យមានប្រាក់ចំណូលរបស់អ្នកបើកបរ ធ្លាក់ចុះ នៅក្នុងអំឡុងពេលរាតត្បាតពីជំងឺកូវីដ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើន មិនអាចមានលទ្ធភាព បង់ថ្លៃយានយន្តប្រចាំថ្ងៃបានទេ សូម្បីតែការគិតថ្លៃ ត្រូវបានកាត់បន្ថយ មកត្រឹម៣០០បាត (៩,០៩ដុល្លារ) ក៏ដោយ៕រក្សាសិទ្ធិដោយ៖សារាយSN



