Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក ៖ សភានឹងបោះឆ្នោតអនុម័ត កញ្ចប់ថវិកា៣,៥ពាន់ពាន់លានដុល្លារ

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលចំគម្រោងកញ្ចប់ថវិកាជាតិ មានទំហំទឹកប្រាក់ រហូតដល់៣,៥ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចំណាយលើផែនការសង្គ្រោះប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ បានរុញទៅដល់រដ្ឋសភានោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក សង្ឃឹមថា សភាជាតិនឹងអនុម័តលើគម្រោងនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា) ថា លោកមានជំនឿចិត្តថា សភាសហរដ្ឋអាមេរិក នឹងអនុម័តលើកញ្ចប់ថវិកាចំណាយ ចំនួន៣,៥លានលានដុល្លារ សម្រាប់ជួយដល់ប្រជាជនអាមេរិក ដែលមានប្រាក់ចំណូលមធ្យម។ ផែនការនេះ ក៏អាចនឹងកំណត់នូវផ្លូវដើររបស់សហរដ្ឋអាមេរិក ឡើងវិញផងដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងសេតវិមាន ដោយសង្កត់ធ្ងន់លើសារសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ឲ្យឡើងវិញ ចេញពីវិបត្តិកូវីដ-១៩។ កញ្ចប់ថវិកាជាតិ ចំនួន៣,៥លានលានដុល្លារនេះ គឺស្ថិតក្នុងផែនការចំណាយ សម្រាប់ជួយដល់ពលរដ្ឋអាមេរិក ដែលមានប្រាក់ចំណូលមធ្យម ហើយជួយត្រួសត្រាយផ្លូវ ឬកំណត់ផ្លូវដើររបស់សហរដ្ឋអាមេរិកឡើងវិញ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ដទៅមុខទៀត។

គម្រោងចំណាយថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលនេះ គឺផ្ដោតយ៉ាងសំខាន់ទៅលើលើសេវាសង្គម ការអប់រំ ការថែទាំកុមារ និងការប្រែប្រួលអាការធាតុ។ ជាមួយគ្នានេះ លោកប្រធានាធិបតី ចូ បៃដិន នឹងជំរុញឱ្យមានការដំឡើងពន្ធលើក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក និងមហាសេដ្ឋីអាមេរិកបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖សារាយSN

×