Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់រុស្ស៊ី លោកចុះទឹកជួយអ្នកថត បុកផ្ទាំងថ្មស្លា.ប់

រដ្ឋធានីមូស្គូ ៖ រដ្ឋមន្រ្ដីក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់រុស្ស៊ី បានចុះបំពេញបេសកកម្ម ថតឯកសារ និង ធ្វើសមយុទ្ធ នៅតំបន់អាក់ទិក បានជួបនឹងគ្រោះថ្នាក់ដល់អាយុជីវិត ខណៈលោកលោតចុះទៅក្នុងទឹក ដើម្បីជួយអ្នកថតកុន កាលពីថ្ងៃទី៨ ខែកញ្ញា នៅក្នុងទីក្រុង Norilsk តំបន់អាក់ទិក ប្រទេសរុស្ស៊ី។

លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ថា ក្រោយពេលលោក យេវហ្គេនី ហ្ស៊ីនីឆេវ (Yevgeny Zinichev) រដ្ឋមន្រ្ដីក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានបាត់បង់ជីវិតដ៏គួរឲ្យរន្ធត់នោះមក លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទទួលព័ត៌មាន អំពីឧបទ្ទវហេតុដ៏រន្ធត់នេះហើយ។ ករណីនេះ បានកើតឡើង ខណៈលោករដ្ឋមន្រ្ដី ព្យាយាមជួយសង្រ្គោះជីវិតអ្នកថតកុនម្នាក់ ដែលរអិលជើងធ្លាក់ ចូលទៅក្នុងទឹកទន្លេ នៅតំបន់អាក់ទិក។

បើតាមក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់រុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា «លោក Yevgeny Zinichev រដ្ឋមន្រ្ដីក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់រុស្ស៊ី បានទទួលមរណភាពដ៏គួរឲ្យរន្ធត់ នៅក្នុងពេលបំពេញបេសកកម្ម។ នៅក្នុងហេតុការណ៍នេះ បានកើតឡើង ខណៈលោករដ្ឋមន្រ្ដី បានព្យាយាមជួយសង្គ្រោះជីវិតអ្នកថកុនម្នាក់ នៅឯកន្លែងធ្វើសមយុទ្ធអន្តរក្រសួង ស្តីពីកិច្ចការពារតំបន់អាក់ទិក ចេញពីគ្រោះអាសន្ន»។

សារព័ត៌មានរុស្ស៊ី Sputnik បានផ្សាយ កាលពីថ្ងៃទី៨ ខែកញ្ញា ថា មុនពេលកើតហេតុ លោករដ្ឋមន្រ្ដី Yevgeny Zinichev កំពុងតែឈរនៅលើគែម នៃច្រាំងថ្មចោតមួយ ហើយឃើញអ្នកថតរូបម្នាក់ បានរអិលជើង ធ្លាក់ចូលទៅក្នុងទឹក។ ភ្លាមៗនោះ លោករដ្ឋមន្រ្ដី បានហក់ទៅជួយសង្គ្រោះជនរងគ្រោះ។ ប៉ុន្ដែអកុសល លោករដ្ឋមន្រ្ដី បានបុកនឹងផ្ទាំងថ្ម បណ្ដាលរងរបួសធ្ងន់ទាំ២នាក់ ហើយបានស្លា.ប់ នៅលើឧទ្ធាម្ភាគចក្រ ខណៈបញ្ជូនទៅសង្រ្គោះ។

សូមជម្រាបថា លោក Yevgeny Zinichev ធ្លាប់បម្រើការនៅផ្នែកសន្តិសុខរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន ។ លោករដ្ឋមន្រ្ដី វ័យ៥៥ឆ្នាំ រូបនេះ ជាមនុស្សជំនិតម្នាក់របស់លោក ពូទីន ហើយក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្រ្គោះបន្ទាន់រុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៨មក។ លោកបានធ្វើដំណើរទៅកាន់ទីក្រុងណូរីល (Norilsk) ជាទីក្រុងដាច់ស្រយាលមួយ ដើម្បីត្រួតពិនិត្យការធ្វើសមយុទ្ធ ហ្វឹកហាត់ទ្រង់ទ្រាយធំ នៅក្នុងតំបន់ ហើយក៏ជួបនឹងគ្រោះថ្នាក់ ខណៈកំពុងព្យាយាមជួយសង្គ្រោះផលិតករភាពយន្តម្នាក់ គឺលោក អាឡិចហ្សាន់ដ័រ មែលនីគ (Alexander Melnik) ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Norilsk ដើម្បីផលិតភាពយន្តឯកសារ អំពីតំបន់ទឹកកកអាក់ទិក។ លោក Melnik បានរអិលធ្លាក់ចូលទៅក្នុងទឹកទន្លេ ហើយលោក Yevgeny Zinichev បានព្យាយាមជួយគាត់ ដោយលោតចូលទៅតាមក្រោយ ក៏ជួបនឹងគ្រោះជាអកុសល បណ្ដាលឲ្យស្លាប់ទាំងពីរបានស្លាប់ បន្ទាប់ពីធ្លាក់ពីលើច្រាំងថ្មចោតដ៏ខ្ពស់មួយ ចូលទៅក្នុងទឹកទន្លេ៕រក្សាសិទ្ធិដោយ៖សារាយSN

×