Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ទិញឧបករណ៍ធ្វើតេស្ដកូវីដ ៨,៥លានគ្រឿង ចែកចាយធ្វើតេស្ដជាសាធារណៈ

រាជធានីបាងកក ៖ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែរាតត្បាតយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ ជាពិសេស កូវីដបំប្លែងខ្លួនថ្មី Delta ទើបរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា កំពុងតែចរចាទិញឧបករណ៍តេស្ដ (ATKs) ចំនួន៨,៥លានគ្រឿង យកមកចែកចាយ សម្រាប់តេស្ដជាសាធារណៈ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីស្វែងរកវីរុសកូវីដឲ្យកាន់តែលឿនបំផុត។

លោកស្រី Traisulee Traisoranakul អ្នកនាំពាក្យរង នៃរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ឧបករណ៍តេស្ដ (ATKs) នេះ អាចជួយធ្វើតេស្ដជាសាធារណៈ ស្វែងរកជំងឺកូវីដ-១៩។ រីឯការចែកចាយជាសាធារណៈនូវឧបករណ៍តេស្ដនេះ រំពឹងថា នឹងចាប់ផ្ដើមធ្វោះ ពីថ្ងៃទី១៥ ខែកញ្ញា តទៅ។ នេះជាវិធានការដ៏ល្អមួយ សម្រាប់ជួយស្វែងរកអ្នកឆ្លងកូវីដ-១២៩ ឲ្យកាន់តែលឿនបំផុត។

លោកស្រី Traisulee Traisoranakul បានបន្ដថា នាយករដ្ឋមន្រ្ដីថៃ លោក Prayut Chan-o-cha
និង ការិយាល័យសន្ដិសុខសុខាភិបាលជាតិ ហៅកាត់ NHSO នឹងរៀបចំចែកចាយឧបករណ៍តេស្ដ ATKs នាពេលខាងមុខ។ បច្ចុប្បន្ន NHSO បានទាក់ទងទិញឧបករណ៍តេស្ដ ចំនួន៨,៥លាន ដោយបានចុះកិច្ចព្រមព្រៀងរួចរាល់អស់ហើយ។ NHSO នឹងចែកចាយឧបករណ៍តេស្ដកូវីដ-១៩ទាំងនេះ តាមរយៈអង្គភាពបម្រើសេវាសាធារណៈ ក្រោមប្រព័ន្ធធានារាប់រងសុខភាព។

នាយករដ្ឋមន្រ្ដីថៃ លោក Prayut Chan-o-cha បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួន ឲ្យចូលរួមសហការ ដោយសូមកុំធ្វើដំណើរចេញទៅក្រៅ ប្រសិនបើមិនមានការចាំបាច់ ជាពិសេសការធ្វើដំណើរ ឆ្លងពីខេត្ត បើទោះជាមានការបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរហើយក្ដី។ ការចូលរួមទប់ស្កាត់ ពីប្រជាពលរដ្ឋ ជាកត្ដាដ៏សំខាន់បំផុត អាចទប់ស្កាត់ជំងឺនេះយ៉ាងមានប្រសិទ្ធភាព។ ការធ្វើដំណើរឆ្លងកាត់ខេត្ត ជាកត្ដានាំឲ្យមានការចម្លងវីរុសកូវីដ-១៩ ទៅកាន់តំបន់ផ្សេងៗទៀតបានយ៉ាងងាយបំផុត។

គិតត្រឹមវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុប ១ ៣២២ ៥១៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ១៣ ៤១៧នាក់ និងមានអ្នកជាសះស្បើយ ១ ១៦៦ ៣៦៤នាក់។ ថៃឈរ នៅក្នុងតារាងលេខ២៩ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៕
រក្សាសិទ្ធិដោយ៖សារាយSN

×