Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរលីប៊ី សម្រេចដោះលែងកូនប្រុសមេដឹកនាំផ្ដា.ច់.ការហ្គាដាហ្វី និងអ្នកទោសផ្សេងទៀត ដើម្បីផ្សះផ្សាជាតិ

រដ្ឋធានីទ្រីប៉ូលី ៖ ដោសារលីប៊ីរៀបចំផែនការផ្សះផ្សាជាតិឡើងវិញ ទើបទីបំផុតអាជ្ញាធរប្រទេសអាហ្វ្រិកខាងជើងមួយនេះ បានសម្រេចចិត្តដោះលែងកូនប្រុសរបស់អតីតមេដឹកនាំផ្ដា.ច់.ការ នៅក្នុងប្រទេសលីប៊ី គឺលោក មួអាម៉ា ហ្គាដាហ្វី និងមន្រ្ដីមួយចំនួនទៀត នៃរបបផ្ដាច់ការនោះ។

អាជ្ញាធរលីប៊ី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចដោះលែងមន្រ្ដីមួយចំនួន និង លោក សាអាឌី ហ្គាដាហ្វី (Saadi Gaddafi) ជាកូនប្រុសរបស់អតីតមេដឹកនាំផ្ដាច់ការ គឺលោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ដែលត្រូវបានផ្តួលរំលំ និងសម្លាប់ កាលពីឆ្នាំ២០១១។ ស្របគ្នានេះ លីប៊ីក៏មានផែនការដោះលែងអ្នកទោសទ្រង់ទ្រាយធំផងដែរ ហើយនេះជាសញ្ញាវិជ្ជមាន សម្រាប់ឈានដល់ការផ្សះផ្សាជាតិ ដែលត្រូវហែកហួរ ដោយសារសង្គ្រាម អស់រយៈពេល១០ឆ្នាំកន្លងមកនេះ។ ចំណែកបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅលីប៊ី (UNSMIL) ក៏បានស្វាគមន៍ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរលីប៊ី ក្នុងការដោះលែងអ្នកទោសទាំងនេះផងដែរ។

លោក សាអាឌី ហ្គាដាហ្វី (Saadi Gaddafi) និងលោក អាម៉េដ រ៉ាម៉ាដាន ហើយមន្ត្រីចំនួន៦នាក់ផ្សេងទៀត នៃអតីតរបបគ្រប់គ្រងផ្ដាច់ការរបស់លោក មួអាមម៉ា ហ្គាដាហ្វី ត្រូវបានដោះលែង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពេលចាប់ឃុំខ្លួន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ក្រុមប្រឹក្សាប្រធានាធិបតី ក៏បានប្រកាស អំពីផែនការដោះលែងអ្នកទោសទាំងអស់ផងដែរ។ នេះជាសញ្ញាវិជ្ជមានមួយ នៃយុទ្ធនាការផ្សះផ្សាជាតិដ៏ទូលំទូលាយ នៅក្នុងប្រទេសលីប៊ី។

ជាមួយគ្នានេះ UNSMIL បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការដោះលែងលោក សាអាឌី ហ្គាដាហ្វី គឺអនុលោមតាមបទញ្ជា ផ្លូវច្បាប់ បន្ទាប់ពីតុលាការលីប៊ី បានដោះលែងលោក ក្នុងឆ្នាំ២០១៩ ។ UNSMIL បានពិពណ៌នាថា នេះជាជំហានមួយដ៏សំខាន់ ឆ្ពោះទៅរកការគោរពនីតិរដ្ឋ សិទ្ធិមនុស្ស និងការវិវឌ្ឍជាវិជ្ជមាន អាចរួមចំណែកដល់ដំណើរការផ្សះផ្សាជាតិ ដោយផ្អែកលើសិទ្ធិ និងជំរុញឲ្យមានការរួបរួមជាតិលីប៊ីឡើងវិញផងដែរ៕រក្សាសិទ្ធិដោយ៖សារាយSN

×