Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍និយាយថា៖ ប្រជាជនជប៉ុន ប្រមាណ៣២ភាគរយគាំទ្រលោក តារ៉ូ កូណូ ឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មី

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានបង្ហាញកាលពីពេលកន្លងទៅថា ប្រជាជន
ជប៉ុនចំនួន ៣១,៩% បានត្រៀមខ្លួនបោះឆ្នោត ជូនដល់រដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាល លោក តារ៉ូ កូណូ នៅរដូវរំហើយ (រដូវស្លឹកឈើជ្រុះ) នៃការបោះឆ្នោតជ្រើសរើស មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមនេះ។


ការបោះឆ្នោតដែលនឹងកំណត់ នាយករដ្ឋមន្ត្រីថ្មីផងដែរនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។
ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ២៦,៦% នឹងបោះឆ្នោតឱ្យអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ Shigeru Ishiba ហើយ ១៨,៨% បានជ្រើសរើសអតីតរដ្ឋមន្ត្រីការបរទេសលោក Fumio Kishida ។

ក្នុងនោះ ប្រជាជនជាងពាក់កណ្តាល បានគាំទ្របំណងរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន Yoshihide Suga ដើម្បីចុះចេញពីតំណែង ទាក់ទងទៅនឹងការធា្លក់ចុះប្រជាប្រិយភាព ទៅនឹងចំណាក់ការរបស់លោក ឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ ១៩ ។

លោក Taro Kono ធ្លាប់បម្រើការជារដ្ឋមន្ត្រីការពារជាតិ និងការបរទេសរបស់ប្រទេសជប៉ុន ហើយឥឡូវនេះគាត់ទទួលបន្ទុក លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងកំណែទម្រង់រដ្ឋបាល និងបទប្បញ្ញត្តិថ្មីរបស់ប្រទេសជប៉ុន៕
ប្រភព៖ Sputniknews
រក្សាសិទ្ធិដោយ ៖ CEN

×