Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងដូសទី៤ ជូនដល់ពលរដ្ឋរបស់ខ្លួន

រដ្ឋធានីតែលអាវីវ ៖ ក្រោយពេលលេចឡើង នៃវីរុសកូវីដបំប្លែងខ្លួនថ្មីជាច្រើនប្រភេទជាបន្ដបន្ទាប់នោះមក បើទោះជាបច្ចុប្បន្ន អ៊ីស្រាអែល កំពុងតែចាក់វ៉ាកសាំងបង្ការកូវីដដូសទី៣ ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ និងបើកដំណើការសេដ្ឋកិច្ចឡើងវិញក្ដី ប៉ុន្ដែមន្រ្ដីជំនាញរបស់ប្រទេសនេះ កំពុងមានផែនការត្រៀមលក្ខណៈ ចាក់វ៉ាក់សាំងដូសទី៤បន្ថែមទៀត។

សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ថា គិតត្រឹម ថ្ងៃសុក្រ ទី៣ ខែកញ្ញា អ៊ីស្រាអែល បានចាក់វ៉ាក់សាំងបង្ការកូវីដដូសទី៣ ឬដូសជំរុញ ជូលដល់ពលរដ្ឋរបស់ខ្លួនជាង ២,៥លាននាក់។ ប៉ុន្ដែនៅពេលនេះ មន្រ្ដីជំនាញសុខាភិបាលអ៊ីស្រាអែល បានប្រកាសថា ក្រសួងសុខាភិបាលកំពុងតែត្រៀមលក្ខណៈចាក់វ៉ាក់សាំងដូសទី៤ ជូនដល់ពលរដ្ឋរបស់ខ្លួនបន្ថែមទៀត។

លោក Salman Zarka ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់អ៊ីស្រាអែល បានបញ្ជាក់ថា បច្ចុប្បន្ន អ៊ីស្រាអែល កំពុងតែត្រៀមលក្ខណៈចាក់វ៉ាក់សាំងដូសទី៤បន្តទៀត។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ អំពីពេលវេលា ត្រូវចាក់ដូសទី៤នោះឡើយ ។

លោក Salman Zarkaបន្តទៀតថា ការចាក់ដូសជំរុញ ឬបំពេញបន្ថែមទៀតនេះ អាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ទប់ស្កាត់ប្រឆាំងនឹងការឆ្លងវីរុស ជាពិសេស វីរុសបំប្លែងថ្មី។ វីរុសប្រភេទនេះ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សច្រើននាក់ នៅក្នុងសហគមន៍យ៉ាងលឿនបំផុត។ ការចាក់វ៉ាក់សាំងដូសទី៤នេះ អាចជួយការពារដល់អាយុជីវិតរបស់យើង ចាប់ពីពេលនេះទៅ ព្រោះយើងនឹងត្រូវប្រឈមនឹងការឆ្លង ជាច្រើនដំណាក់។

ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់អ៊ីស្រាអែល បានបន្ថែមថា « អង់ទីគ័រការពាររាងកាយ ក្រោយការចាក់វ៉ាក់សាំង នឹងថយចុះបន្តិចម្តង បន្ទាប់ពីការចាក់បានប៉ុន្មានខែរួចមក។ ដូច្នេះយើងគួរតែចាក់វ៉ាក់សាំងម្តង នៅក្នុងចន្លោះពេល ចាប់ពី៥-៦ខែ។ បច្ចុប្បន្ន អ៊ីស្រាអែល កំពុងតែចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញជូនពលរដ្ឋ ហើយយុទ្ធនាការចាក់ដូសទី៣នេះ បានធ្វើឡើង ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១មកម៉្លេះ។ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា អ៊ីស្រាអែល បានចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ពលរដ្ឋរបស់ខ្លួន ជាង២,៥លាននាក់រួចមកហើយ៕រក្សាសិទ្ធិដោយ៖សារាយSN

×