Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែព្រៃ.ផ្សៃឡើង ! កងជីវពលតាលីបង់ ចាប់អូសប៉ូលិសស្រីមានផ្ទៃពោះម្នាក់ បា.ញ់ផ្ដា.ច់ជីវិត ពីមុខសាច់ញាតិ

រដ្ឋធានីកាប៊ូល ៖ កងជីវពលតាលីបង់មួយក្រុម បានចាប់អូសកប៉ូលិសស្រីម្នាក់ មានផ្ទៃពោះ ៨ខែ យកមកបា.ញ់.ស.ម្លាប់ នៅនឹងមុខសាច់ញាតិ ហើយហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅក្នុងទីក្រុង Firozkoh ខេត្ត Ghor ប្រទេសអាហ្វហ្គានីស្ថាន។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា សាច់ញាតិរបស់ប៉ូលិសស្រីជាជនជាតិអាហ្វហ្គានីស្ថាន បានប្រាប់ដល់ BBC ថា ស្រ្ដីរងគ្រោះម្នាក់ ត្រូវបានបណ្ដាញផ្សព្វផ្សាយ ដាក់ឈ្មោះ Banu Negar មានផ្ទៃពោះ រយៈពេល៨ខែ ហើយបានបម្រើការងារ នៅក្នុងពន្ធនាគារ ក្នុងតំបន់។ ប៉ូលិសស្រីរូបនេះ ត្រូវបានកងជីវពលតាលីបង់មួយក្រុម ចូលមកបានចាប់អូសក ចេញមកពីក្នុងផ្ទះ ហើយបា.ញ់.ស.ម្លាប់ នៅនឹងមុខពួកគាត់ ជាសាច់ញាតិ។ អំពើឃា.ត.កម្មដ៏ព្រៃផ្សៃនេះ បានកើតឡើង ចំពេលមានសេចក្ដីរាយការណ៍ អំពីការកើនឡើង នៃការបង្ក្រាបទៅលើស្រ្ដី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

សារព័ត៌មាន BBC បានសាកសួរទៅអាជ្ញាធរតាលីបង់ ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្ដែអាជ្ញាធរតាលីបង់ ប្រចាំតំបន់ គ្រាន់តែបានសន្យាថា ពួកគេនឹងស៊ើបអង្កេតលើករណីនេះ។ ដោយឡែក ព័ត៌មានលម្អិត ជុំវិញអំពើឃាតកម្មនេះ នៅតែមានលក្ខណៈស្រពិចស្រពិលនៅឡើយ ប្រោះមនុស្សជាច្រើន នៅក្នុងទីក្រុង Firozkoh នេះ នៅតែភ័យខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ ប្រសិនបើពួកគេនិយាយ អំពីករណីនេះ។ ដោយឡែកសាច់ញាតិ គ្រាន់តែបានផ្តល់រូបភាពក្រាហ្វិក ដែលបង្ហាញ ពីឈាមខ្ទាតប្រឡាក់ នៅលើជញ្ជាំង នៃបន្ទប់ និងស្លាកស្នាមលើរាងកាយសាកសពតែប៉ុណ្ណោះ។

សាច់ញាតិរបស់ប៉ូលិសស្រី ឈ្មោះ Negar បានបញ្ជាក់ថា ជនរងគ្រោះ បានបម្រើការងារ នៅក្នុងពន្ធនាគារ នៅក្នុងតំបន់ ។ ប៉ុន្ដែមុននឹងនាងត្រូវគេបា.ញ់.ស.ម្លាប់នោះ គឺនាងមានផ្ទៃពោះ រយៈពេល៨ខែ។ ប៉ូលិសស្រីរូបនេះ ត្រូវបានពួកតាលីបង់ ចាប់អូសកនាង ចេញមកពីក្នុងផ្ទះ ហើយបា.ញ់.ស.ម្លាប់ចោល នៅមុខផ្ទះរបស់ នៅនឹងមុខសាច់ញាតិ៕ រក្សាសិទ្ធិដោយ៖ សារាយSN

×