Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខយោធាអង់គ្លេស អះអាងថា អ្នកគ្រប់គ្នាធ្វើខុស ចំពោះអាហ្វហ្គានីស្ថាន ទើបតាលីបង់ដណ្ដើមអំណាចបាន

ទីក្រុងឡុងដ៍ ៖ ក្រោយការប្រកាសដកកងទ័ពសហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ធ្វើឲ្យរដ្ឋាភិបាលទីក្រុងកាប៊ូលរបស់លោក Ashraf Ghani បានដួលរលំយ៉ាងឆាប់រហ័ស ហើយត្រូវបានតាលីបង់ ចូលមកគ្រប់គ្រងប្រទេសអាស៊ីកណ្ដាលមួយនេះ សាជាថ្មី ទើបប្រមុខយោធាចក្រភពអង់គ្លេស លើកឡើងថា អ្នកគ្រប់គ្នាធ្វើខុស ទើបតាលីបង់ទទួលបានជ័យជម្នះ។

សារព័ត៌មាន BBC កាលពីថ្ងៃទី៥ ខែកញ្ញា បានផ្សាយថា ប្រមុខយោធាអង់គ្លេស បានអះអាងថា អ្នកទាំងអស់គ្នាធ្វើខុស ទើបតាលីបង់ទទួលបានជ័យជម្នះ។

លោកឧត្ដមសេនីយ៍ Sir Nick Carter ប្រមុខកងទ័ពចក្រភពអង់គ្លេស បានបញ្ជាក់ថា «ព្រឹត្ដិការណ៍ នៅអាហ្វហ្គានីស្ថាននេះ គឺវាលឿនពេក ហើយវាធ្វើឲ្យយើងភ្ញាក់ផ្អើល។ ខ្ញុំមិនគិតថា យើងមិនដឹងច្បាស់ អំពីគោលបំណង អ្វីដែលតាលីបង់ ចង់ធ្វើនោះដែរ»។

លោកឧត្ដមសេនីយ៍ បានបន្ថែមថា រដ្ឋាភិបាលទទួលបានព័ត៌មានចារកម្ម ពីប្រភពផ្សេងៗ ថាតើចារកម្មយោធានោះ មានកំហុសឆ្គងទេ។ ករណីនេះ មិនច្បាស់លាស់ អំពីបណ្ដាញចារម្មយោធា។ លទ្ធផលចុងក្រោយ កងទ័ពចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ត្រូវចាកចេញ កាលពី១សប្ដាហ៍កន្លងទៅនេះ ដែលនាំឲ្យបេសកកម្មយោធា អស់រយៈពេល២០ឆ្នាំ នៅអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់។ ករណីនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង មកលើប្រទេសលោកខាងលិច អំពីដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ទើបតាលីបង់ អាចមានលទ្ធភាពគ្រប់គ្រង ប្រទេសអាស៊ីកណ្ដាលនេះ យ៉ាងលឿន។

លោក Dominic Raab រដ្ឋមន្រ្ដីក្រសួងការបរទេសអង់គ្លេស បានប្រាប់ដល់សមាជិកសភា អំពីការវាយតម្លៃរបស់ចារកម្មថា នឹងមានការធ្លាក់ចុះជាលំដាប់ អំពីស្ថានការណ៍សន្តិសុខ កាលពីខែសីហា ឆ្នាំ២០២១កន្លងមកនេះ។ រីឯស្ថានការណ៍នេះ មិនទំនងជាថា រដ្ឋាភិបាលទីក្រុងកាប៊ូល នឹងដួលរលំ នៅក្នុងឆ្នាំនេះទេ។ ប៉ុន្ដែផ្ទុយពីព័ត៌មានចារកម្មនេះ នៅទីបំផុត រដ្ឋាភិបាលទីក្រុងកាប៊ូល ក្រោមការដឹកនាំរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានដួលរលំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

លោកឧត្ដមសេនីយ៍ Sir Nick Carter បានថ្លែងទៅកាន់កម្មវិធី Andrew Marr show របស់ទូរទស្សន៍ BBC កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ អ្វីដែលត្រូវបានគេសួរ អំពីការព្យាករណ៍ខុសនោះ « ខ្ញុំគិតថា មនុស្សគ្រប់គ្នា យល់ខុស គឺជាចម្លើយត្រង់។ សូម្បីតែពួកតាលីបង់ ក៏មិនរំពឹងថា អ្វីៗនឹងផ្លាស់ប្តូរលឿន ដូចអ្វីដែលពួកគេទទួលបាននោះដែរ»។

លោកឧត្ដមសេនីយ៍ បានបន្ថែមថា «ខ្ញុំមិនគិតថា យើងដឹងច្បាស់ អំពីអ្វីដែលពួកតាលីបង់បានធ្វើនោះទេ។ ពួកគេពិតជាមិនបានប្រយុទ្ធ ដើម្បីកាន់កាប់ទីក្រុងនានា ដែលពួកគេបានដណ្តើមបាននោះដែរ ព្រោះពួកគេកំពុងតែចរចា ដើម្បីផលប្រយោជន៍របស់ពួកគេ។ ប៉ុន្ដែនៅទីបំផុត ពួកគេទទួលបានជ័យជម្នះ យ៉ាងលឿន ដែលខុសពីការរំពឹងទុក៕ រក្សាសិទ្ធិដោយ៖សារាយSN

×