ស្ត្រីមួយក្រុមតូចបានឈរធ្វើបាតុកម្មក្នុងទីក្រុងកាប៊ុលប្រទេស អាហ្វហ្គានីស្ថានកាលពីល្ងាចម្សិលមិញ ដោយអំពាវនាវដល់ក្រុមតាលីបង់ឱ្យធានានូវសិទ្ធស្មើភាពគ្នាក្នុងប្រទេស និងអនុញ្ញាតឱ្យពួកគេចូលរួមចំណែកក្នុងសមាជិកនៃសង្គមរបស់ប្រជាជនអាហ្វហ្គានីស្ថាន។

ពួកគេបានប្រមូលផ្តុំគ្នានៅទល់មុខវិមានប្រធានាធីបតីក្នុងទីក្រុងកាប៊ុល មុនពេលផ្លាស់ទីពីទីតាំងជិតផ្លូវនោះ ដោយលើកបដាថា គាំទ្រសិទ្ធស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបាននៅក្រោមប្រព័ន្ធរដ្ឋាភិបាលដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយខ្លួនបានឈ្លានពានប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ និងផ្តួលរលំរបបតាលីបង់ជាលើកទី១។
ក្រុមសកម្មប្រយុទ្ធបានធ្វើការចុះហត្ថលេខាជាមួយសារមួយចំនួនដូចជា៖«ស្ត្រីនិងបុរសមានសិទ្ធស្មើគ្នា ហើយសង្គមដែលគ្មានវត្តមានរបស់ស្ត្រីគឺសង្គមមានដែលគ្មានជីវិត»។ អ្នកចូលរួមស្ត្រីម្នាក់ឈ្មោះ Samir Hayirhav បាននិយាយថា៖ «យើងគឺនៅទីនេះដើម្បីទាមទារសិទ្ធរបស់ពួកយើង និងធ្វើយ៉ាងណាឱ្យសម្លេងរបស់យើងបានលឺទៅកាន់ពិភពលោក»។

ស្ត្រីរូបនេះបាននិយាយថា ការតវ៉ានេះ គឺរឿងចាំបាច់បំផុតសម្រាប់ស្ត្រីដើម្បីក្លាយទៅជាផ្នែកមួយនៃរដ្ឋាភិបាលរបស់អាហ្វហ្គានីស្ថានថ្មី ព្រោះសង្គមមួយដែលគ្មានវត្តមានរបស់ស្ត្រី សង្គមនោះនឹងមិនមានដំណើរការនោះទេ។ អនាគតរបស់ស្ត្រីជនជាតិអាហ្វហ្គានីស្ថានធ្លាប់បានផ្តោតទៅលើការពិភាក្សាគ្នាជាច្រើនដង ចាប់តាំងពីក្រុមតាលីបង់បានរឹបអូសនិងកាន់កាប់អំណាចបានកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។
ស្ត្រីជាច្រើននៅក្នុងប្រទេសធ្លាប់បានសម្តែងក្តីព្រួយបារម្ភជុំវិញការរឹតបន្តឹងទៅលើការអប់រំ និងការចូលរួមក្នុងជីវិតក្នុងសង្គមនិងសេដ្ឋកិច្ច។ នេះគឺជាភាពជោគជ័យជាលើកទី២ចំពោះការបាតុកម្មរបស់ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមស្ត្រី និងក្មេងស្រីប្រមាណជាង៥០នាក់បានឈរធ្វើបាតុកម្មនៅក្នុងខេត្តភាគខាងលិចប្រទេសគឺ ខេត្តហេរាដ ដោយជំរុញឱ្យក្រុមតាលីបង់ការពារ ដល់សិទ្ធទទួលបានការអប់រំ ការងារ និងជីវិតសង្គមរបស់ពួកគេ។
ជាក់ស្តែង ក្រុមតាលីបង់ធ្លាប់ព្យាយាមដោះស្រាយក្តីកង្វល់ទាំងអស់នេះ ដោយបញ្ជាក់ជាថ្មីនូវឳកាសដែល ស្ត្រីនឹងរារាំងមិនឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។
នាពេលថ្មីៗនេះ មេដឹកនាំក្រុមតាលីបង់មួយចំនួនក៏បានបង្ហាញខ្លួនតាមកម្មវិធីព័ត៌មានដែលដឹកនាំដោយពិធីករស្ត្រីនៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីបំបាត់ការភ័យខ្លាច និងបង្ហាញពីរូបភាពវិជ្ជមានរបស់ក្រុមមួយនេះ៕ ប្រភព៖ AA.Com/ រក្សាសិទ្ធិដោយ ៖ CEN



