Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ចលនា​តស៊ូ​អា​ហ្វ​ហ្គា​នី​ស្ថាន កម្ទេច និង​ចាប់ខ្លួន​កងជីវពល​តា​លី​បង់ ជិត​៦០០​នាក់​

​រដ្ឋធានី​កា​ប៊ូល​៖ តា​លី​បង់​បាន​កេណ្ឌ​កម្លាំង​ប្រយុទ្ធ​របស់ខ្លួន ជិត​១០ ០០០​នាក់ វាយ​សន្ធាប់​យ៉ាងខ្លាំង ប៉ុនប៉ង​រឹបអូស​ខេត្ត​ផេ​ន​សៀរ ដែលជា​ខេត្ត​ចុងក្រោយ​តែមួយគត់ មិន​ស្ថិតក្រោម​តា​លី​បង់​គ្រប់គ្រង ប៉ុន្ដែ​ក្រុម​ចលនា​តស៊ូ​អា​ហ្វ​ហ្គា​នី​ស្ថាន ឈ្មោះ «​រណសិរ្ស​តស៊ូ​ជាតិ ហៅ​កាត់ NRF » បាន​វាយបក​តបត​មកវិញ​យ៉ាងខ្លាំង បណ្ដាល​ឲ្យ​តា​លី​បង់​បាត់​បង់ជីវិត ៤៥០​នាក់ និង ១៣០​នាក់​ផ្សេងទៀត ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១​។​

​សារព័ត៌មានរ​រុស្ស៊ី Sputnik បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ថា ផេ​ន​សៀរ (Panjsir) ជា​ខេត្ត​មួយ មាន​ចម្ងាយ​ប្រហែល​១២៥​គីឡូម៉ែត្រ នា​ភាគ​ឦសាន ពី​រដ្ឋធានី​កា​ប៊ូល ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​តា​លី​បង់ និង​ជាទី​តាំង​ដ៏​រឹងមាំ​របស់​ចលនា​តស៊ូ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន (NRF)​។ បច្ចុប្បន្ន ខេត្ត​មួយ​ចុងក្រោយ​មួយ​នេះ កំពុងតែ​ក្លាយជា​សមរភូមិ​ក្ដៅ នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កងកម្លាំង​តា​លី​បង់ និង​ចលនា​តស៊ូ NRF​។​

​លោក Fahim Dashti អ្នកនាំពាក្យ​ចលនា​តស៊ូ​អា​ហ្វ​ហ្គា​នី​ស្ថាន ហៅ​កាត់ NRF បាន​ថ្លែង កាលពី​ថ្ងៃទី​៣ ខែកញ្ញា​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​ពេញ​មួយ​យប់​កន្លងមកនេះ តា​លី​បង់​បាន​បញ្ជូន​កងកម្លាំង ចំនួន ៨ ០០០​នាក់ មក​វាយ​សន្ធាប់ ចូលកាន់​កាប់​តំបន់​ជ្រលង​ភ្នំ​ផេ​ន​សៀរ​។ ប៉ុន្ដែ​ចលនា​តស៊ូ​របស់ NRF បាន​វាយបក និង ពួនស្ទាក់​វាយប្រហារ​ត​បត​វិញ មិន​ឲ្យ​តា​លី​បង់​រុល​ចូលមក​មុខ​បាន​។ ជា​លទ្ធផល នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា រយៈពេល​៤​ម៉ោង​នេះ ចលនា​តស៊ូ NRF បានធ្វើ​ឲ្យ​តា​លី​បង់ បាត់បង់​យ៉ាងដំណំ ហើយ​កងកម្លាំង​តា​លី​បង់ ចំនួន​៤៥០​នាក់ ត្រូវបាន​កម្ទេច និង​១៣០​នាក់​ផ្សេងទៀត ត្រូវ​ចាប់ខ្លួន​។​

​លោក Fahim Dashti អ្នកនាំពាក្យ​ចលនា​តស៊ូ NRF បាន​បញ្ជាក់ថា កងកម្លាំង​របស់​ចលនា​តស៊ូ កំពុងតែ​វាយ​រុលចូល​ទៅជិត​ខេត្ត​បា​ដាក់​សាន់ (Badakhshan), ខេត្ត​កា​ពីសា​(Kapisa) និង ខេត្ត​បាក់​លេន (Baghlan) ។​

​ដោយឡែក អ្នកនាំពាក្យ​តា​លី​បង់ បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរថា កងកម្លាំង​របស់ខ្លួន បាន​ចូល​គ្រប់គ្រង Panjsir ហើយ​លោក Amrullah Saleh ដែល​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្ដីទី​អា​ហ្វ​ហ្គា​នី​ស្ថាន និង​លោក Ahmad Massoud ជា​មេដឹកនាំ​ចលនា NRF n: បាន​រត់​ភៀសខ្លួន ចេញពី​ជ្រលង​ភ្នំ​ផេ​ន​សៀរ ហើយ​។​

​ផ្ទុយ​ពី​ការលើកឡើង​របស់​អ្នកនាំពាក្យ​តា​លី​បង់​នោះ លោក Amrullah Saleh បាន​បញ្ចេញ​វីដេអូ​មួយ ដោយ​បង្ហាញថា «​ខ្ញុំ​កំពុងតែ​ស្ថិតក្នុង​តំបន់​ជ្រលង​ភ្នំ​ផេ​ន​សៀរ​។ បច្ចុប្បន្ន ការតស៊ូ​កំពុងតែបន្ដ ហើយនឹង​បន្ដ​ទៅមុខទៀត​។ ខ្ញុំ​នៅទីនេះ ជា​ទឹកដី​របស់ខ្ញុំ ដើម្បី​ការពារ​ទឹកដី​របស់ខ្ញុំ​»​។​

​លោក Amrullah Saleh បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​ថ្ងៃនេះ ជា​ថ្ងៃ​សុក្រ ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៩ និង​១៥​នាទី វេលា​ក្នុង​តំបន់ ខ្ញុំ​ស្ថិតនៅ​ជ្រលង​ភ្នំ​ផេ​ន​សៀរ​។ ចំណែក​សេចក្ដីរាយការណ៍ ដែល​អះអាងថា ខ្ញុំ​បាន រត់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថា​នោះ គឺ​មិន​ផ្អែកលើ​មូលដ្ឋាន​ពិតប្រាកដ​ឡើយ​។ ខ្ញុំ​នៅទីនេះ គឺមាន​កិច្ចប្រជុំ​ជាច្រើន ពាក់ព័ន្ធ​នឹង​ស្ថានភាព នៅ​ជ្រលង​ភ្នំ​នេះ​។ បច្ចុប្បន្ន យើង​កំពុងតែ​ប្រឈមមុខ​នឹង​ការឈ្លានពាន ពី​តា​លី​បង់ ហើយ​ក្រុម​ភេរវ​ករ​ដទៃទៀត​»​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ ផេ​ន​សៀរ ក្លាយជា​ខេត្ត​តែមួយគត់ ក្នុងចំណោម​ខេត្ត​ទាំង​៣៤​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​តា​លី​បង់​។ ភូមិសាស្ដ្រ​ធម្មជាតិ​នៅ​ទីនោះ មាន​អំ​ណោ​ច​ផល​ល្អ ដែលជា​ជញ្ជាំង​ដល់​រឹងមាំ សម្រាប់​ចលនា​តស៊ូ​។ តា​លី​បង់ បានដាក់​កងកម្លាំងរ​បស់​ខ្លួន ឡោមព័ទ្ធ​ខេត្ត​មួយ​នេះ និង​តំបន់​ដទៃទៀត កាលពីដើម​សប្ដាហ៍​នេះ ហើយ​ចាប់ផ្ដើម​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​ការចរចា​ជាមួយនឹង​លោក Ahmad Massoud មេដឹកនាំ​ចលនា​តស៊ូ NRF ទទួល​បរាជ័យ​។​

​សូមជម្រាបថា រណសិរ្ស​តស៊ូ​ជាតិ (NRF ដឹកនាំ​ដោយ​លោក Ahmad Massoud ជា​កូនប្រុស​របស់​មេបញ្ជាកា​រ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ahmad Shah Massoud ដែល​បាន​ជួយ​បណ្ដេញ​កងកម្លាំង​សហភាពសូវៀត ឲ្យ​ចាក​ចេញពី​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​អំឡុង​ឆ្នាំ​១៩៨៩ ហើយ​នាំ​ឲ្យ​មាន​ចលនា​តស៊ូ​ប្រឆាំងនឹង​តា​លី​បង់ ដែល​កាលពីមុន បាន​គ្រប់គ្រង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ចន្លោះ​ពី​ឆ្នាំ​១៩៩៦-២០០១ មុនពេល​សហរដ្ឋអាមេរិក បាន​បណ្ដេញ​ចេញពី​អំណាច​។ ជ្រលង​ភ្នំ​នេះ ជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ចលនា​តស៊ូ តាំងពី​សម័យ​សហភាព​ចូលមក​លុកលុយ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​កងកម្លាំង​បរទេស មិនអាច​គ្រប់គ្រង​តំបន់​នេះ​បានឡើយ ព្រោះ​វា​ជាទី​តាំង​ដ៏​ល្អ សម្រាប់​ចលនា​តស៊ូ​៕​ រក្សាសិទ្ធិដោយ ៖ សារាយ SN

×